អង់គ្លេស​ប្រកាស​សេចក្តី​ព្រាង​ច្បាប់​ជា​គន្លឹះ​ដើម្បី​ធ្វើ​មោឃភាព​ច្បាប់​សហភាព​អឺរ៉ុប​បន្ទាប់​ពី​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​
2017-07-14 16:05:12  cri  Web Editor:Guo

      ថ្ងៃទី​១៣ ខែ​កក្កដា អង់គ្លេស​បាន​ដាក់​ចេញ​ឯកសារ​ច្បាប់​ជា​គន្លឹះ​មួយ​ច្បាប់​ដែល​មាន​ចំណង​ជើង​ថា "សេចក្តី​ព្រាង​ច្បាប់​មោឃភាព​ " ដោយ​មាន​គោល​បំណង​​ចង់​ប្តូរ​ច្បាប់​សហភាព​អឺរ៉ុប​ដែល​មាន​ស្រាប់​ទៅ​ជា​ច្បាប់​នៃ​ប្រទេស​អង់គ្លេស ដើម្បី​ធ្វើ​ការ​ត្រៀម​រៀបចំ​ខាង​ផ្លូវ​ច្បាប់​បន្ទាប់​ពី​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប ។

      មជ្ឈដ្ឋាន​សារព័ត៌មាន​អង់គ្លេស​បាន​អះអាង​ថា "សេចកី្ត​ព្រាង​ច្បាប់​មោឃភាព​ "មួយ​នេះ​គឺ​ជា​សេចកី្ត​ព្រាង​ច្បាប់​មួយ​ដែល​មាន​សារៈសំខាន់​ជាង​គេ​ក្នុង​ប្រវិត្តសាស្ត្រ​ប្រទេស​អង់គ្លេស ច្បាប់​នេះ​នឹង​ធ្វើ​ការ​ត្រៀម​រៀបចំ​សម្រាប់​ការ​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​ជា​ចុង​ក្រោយ​បំផុត​និង​ទាម​ទារ​យក​សិទ្ធិ​នីតិប្បញ្ញតិ្ត​របស់​សភា​មក​វិញ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ