ការប្រកួត​កីឡា​នៃ​បណ្តាប្រទេស ​BRICS​​ឆ្នាំ ២០១៧ ​បាន​សម្ពោធបើក​នៅ​ក្រុង Guang​ zhou​ ​ប្រទេស​ចិន​
2017-06-18 17:24:25  cri  Web Editor:Wang

    យប់ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៧ ​​ការប្រកួត​កីឡាបណ្តាប្រទេស BRICS ​ឆ្នាំ ២០១៧​បាន​សម្ពោធបើកនៅក្រុង Guang zhou ​ប្រទេស​ចិន លោក Xi Jinping ប្រធានរដ្ឋចិនបាន​ផ្ញើសារលិខិតអបអរសាទរ​ ដើម្បីស​ម្តែងការអបអរសាទរ​យ៉ាងរាក់ទាក់​កក់​ក្តៅ​ចំពោះ​ការបើកធ្វើនៃការប្រកួត​កីឡា​នេះ ។ 

    លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ក្នុងសារលិខិតអបអរសាទរថា ការអភិវឌ្ឍនៃវិស័យកីឡារបស់ប្រទេស BRICS​ មានលក្ខណៈពិសេសខុសៗគ្នា ។ ការប្រកួត​កីឡាលើកនេះនឹងដើរតួនាទីជាវិជ្ជមានក្នុង​វិស័យ​លើកកម្ពស់កម្រិតនៃការប្រកួតប្រជែងរបស់កីឡាករនិងកីឡាការិនី ជំរុញការអភិវឌ្ឍនៃវិស័យកីឡានិងជំរុញ​មិត្តភាពរវាងប្រជាជន ។ 

    ការប្រកួត​កីឡានៃបណ្តាប្រទេស BRICS ​ឆ្នាំ ២០១៧ បានបើកធ្វើពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ២១ ​ខែ មិថុនា ដោយមានកីឡាករនិងកីឡាការិនីជាង ៣០០ នាក់​មកពីប្រទេសរុស្ស៊ី ឥណ្ឌានិងចិនជាដើម​ចូលរួមការប្រកួត​កីឡាលើកនេះ ។ 
ទាក់ទង​ជាមួយ​យើង​ខ្ញុំ