លោកស៊ីជីនភីង​អញ្ជើញ​ចូលរួមសន្និសីទ​លើកទី ១៧ នៃក្រុមប្រឹក្សាភិបាល​ប្រមុខរដ្ឋ​នៃប្រទេស​ជាសមាជិក​អង្គការសហប្រតិបត្តិការ​ក្រុងសៀងហៃ ហើយបាន​ថ្លែងសុន្ទរកថា​សំខាន់
2017-06-10 14:47:32  cri  Web Editor:Xu

       ថ្ងៃទី ៩ ខែមិថុនា សន្និសីទ​លើកទី ១៧ នៃក្រុមប្រឹក្សាភិបាល​ប្រមុខរដ្ឋ​នៃប្រទេស​ជាសមាជិក​អង្គការសហប្រតិបត្តិការ​ក្រុងសៀងហៃ​បានរៀបចំធ្វើ​នៅក្រុងអាស្តាណា​ រដ្ឋធានី​កាហ្សាក់ស្ថាន ​។​ លោកស៊ីជីនភីង ​ប្រធានរដ្ឋចិន ​លោក​ប្រធានាធិបតី​កាហ្សាក់ស្ថាន​ លោកប្រធានាធិបតី​ឃើគីស្ថាន ​លោកប្រធានាធិបតី​រុស្ស៊ី ​លោកប្រធានាធិបតី​តាជីគីស្ថាន​ និង​លោកប្រធានាធិបតី​អ៊ូបេគីស្ថាន​បាន​អញ្ជើញ​ចូលរួម​សន្និសីទនេះ​ ។​ លោកស៊ីជីនភីង​បាន​ថ្លែង​សុន្ទរកថា​សំខាន់​ក្នុងសន្និសីទ​ ដោយ​គូសបញ្ជាក់ថា​ ប្រទេស​ជាសមាជិក​អង្គការសហប្រតិបត្តិការ​ក្រុងសៀងហៃ​គួរតែ​បង្កើន​មនសិការៈ​អំពី​សហគមន៍​រួមវាសនា​តែមួយ​ ពង្រឹង​សាមគ្គីភាព ​ចាប់ដៃគ្នា​តទល់នឹង​បញ្ហាប្រឈម​ ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​មានភាព​កាន់តែ​ស៊ីជម្រៅ​ និង​រួមគ្នា​បង្កបង្កើត​អនាគត​កាន់តែ​ភ្លឺស្វាង​នៃអង្គការ​មួយនេះ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ