ប្រធានរដ្ឋ​ចិន​ផ្ញើរសារលិខិត​ជូនពរ​លោក​Rouhani​ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​តទៅទៀត
2017-05-21 16:25:02  cri  Web Editor:Liu

    ថ្ងៃទី២០ ខែឧសភា លោក​XiJinping​ប្រធានរដ្ឋ​ចិន​បាន​ផ្ញើសារលិខិត​ជូនពរ​លោក​Touhani ​ដែល​ជាប់​ឆ្នោត​ជា​ប្រធានាធិបតីអ៊ីរ៉ង់​ម្តងទៀត។

នៅ​ក្នុង​សារលិខិត​ ​លោក​XiJinping​បាន​បញ្ជាក់ថា​ ​៤ឆ្នាំ​កន្លងទៅ ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ គឺ​ប្រទេស​អ៊ីរ៉ង​ទទួល​បាន​សមិទ្ធផល​ថ្មី​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម។​ក្រោម​ការ​ខិតខំប្រឹងប្រែង​នៃ​ភាគីទាំង​២ ​និន្នាការអភិវឌ្ឍន៍​នៃ​ទំនាក់ទំនងរវាង​ចិននិង​អ៊ីរ៉ង់​ដ៏​ល្អប្រសើរ។​ខែមករា​ ឆ្នាំ២០១៦ ​ខ្ញុំបាន​បំពេញទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នៅ​អ៊ីរ៉ង់ ​ដោយ​បាន​ជួបពិភាក្សា​ការងារ​យ៉ាង​ស៊ីជម្រៅ​ជាមួយ​លោ​ប្រធានាធិបតី​ ហើយ​ឈានដល់​មតិឯកភាព​ដ៏​សំខាន់​ស្តីពី​ទំនាក់ទំនង​ចិននិង​អ៊ីរ៉ង់។​ប្រទេស​ទាំង​២​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​បង្កើត​ទំនាក់ទំនងភាព​ជា​ដៃគូរ​ខាង​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ។​ខ្ញុំយកចិត្តទុកដាក់​ដ៏​សម្រិត​ខ្ពស់​នូវ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិននិង​អ៊ីរ៉ង់ ​រីករាយ​ចិត្ត​រួមជា​មួយ​លោក​ ដើម្បី​ខិតខំប្រឹងប្រែង​ជំរុញ​ទំនាក់ទំនងភាព​ជា​ដៃគូរ​ខាង​យុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយ​រវាង​ចិននិង​អ៊ីរ៉ង​វិវឌ្ឍន៍​ទៅមុខ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ