គណៈកម្មាធិការ​ចម្រុះ​នៃ​កិច្ច​ព្រម​ព្រៀង​សព្វ​មុខ​ស្តីពី​បញ្ហា​នុយគ្លែអ៊ែរ​អ៊ីរ៉ង់​ធ្វើ​សន្និសីទ​លើក​ទី​៧
2017-04-26 15:00:23  cri  Web Editor:Ma Xiaoqing

     ថ្ងៃ​ទី​២៥​ខែ​មេសា ​នៅ​ទី​ក្រុង​វីយែន​រដ្ឋធានី​ប្រទេស​អូទ្រីស ​ប្រទេស​ចំនួន​៦​ពាក់​ព័ន្ធ​នឹង​បញ្ហា​នុយគ្លែអ៊ែរ​អ៊ីរ៉ង់​និង​ប្រទេស​អ៊ីរ៉ង់​ធ្វើ​សន្និសីទ​លើក​ទី​៧​នៃ​គណៈកម្មាធិការ​ចម្រុះ​នៃ​កិច្ច​ព្រម​ព្រៀង​សព្វ​មុខ​ស្តីពី​បញ្ហា​នុយគ្លែអ៊ែរ​អ៊ីរ៉ង់។

    លោក ​HelgaSchmidអគ្គលេខាធិការ​នៃ​ទី​ភ្នាក់ងារ​សកម្មភាព​អន្តរជាតិ​នៃ​សហភាព​អឺរ៉ុប​បាន​ធ្វើ​ជា​អធិបតី​នៃ​សន្និសីទ​នេះ ​ព្រម​ទាំង​មាន​អនុរដ្ឋមន្រ្តី​ការ​បរទេស​អ៊ីរ៉ង់ ​មន្រ្តី​ពាក់​ព័ន្ធ​នៃ​ប្រទេស​អាមេរិក​ រុស្ស៊ី​ អង់គ្លេស​ បារាំង​និង​អាល្លឺម៉ង​ក៏​បាន​ចូល​រួម​សន្និសីទ​នេះ​ផង​ដែរ​។​លោក ​DongZhiHuaអនុ​ប្រធាន​ផ្នែក​គ្រប់គ្រង​សព្វាវុធ​នៃ​ក្រសួង​ការ​បរទេស​ចិន ​និង​មន្រ្តី​សម្រប​សម្រួល​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សព្វ​មុខ​នៃ​ភាគី​ចិន​បាន​ដឹក​នាំ​គណៈប្រតិភូ​ចូល​រួម​សន្និសីទ​នេះ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ