ការដោះស្រាយ​បញ្ហា​ឧបទ្វីបកូរ៉េ​ត្រូវតែ​មាន​ការត្រិះរិះ​ពិចារណា​ខ្ពស់
2017-04-25 11:11:34  cri  Web Editor:Xu Xiaoxia

    ពេល​កន្លងទៅ​នេះ ដោយសារ​គូរបដិបក្ខ​រវាង​អាមេរិក​និង​កូរ៉េខាងជើង ស្ថានការណ៍​តានតឹង​នៅ​ឧបទ្វីបកូរ៉េ​កើនឡើង​ឥតឈប់ឈរ ប្រឈមមុខនឹង​ហានិភ័យ​ដែលអាច​កើត​សង្គ្រាម ។ ក្នុង​គ្រា​ដ៏គ្រោះថ្នាក់​នេះ ប្រទេសចិន​បាន​ចេញមុខ​បន្ធូរ​ស្ថានការណ៍នេះ​ម្តងទៀត ។

    ព្រឹក​ថ្ងៃ​ទី ២៤​ខែមេសា លោក​ស៊ីជីនភីង ប្រធាន​រដ្ឋចិន​បាន​ទាក់ទង​ជាមួយ​លោកត្រាំ ប្រធានាធិបតីអាមេរិក​តាមទូរសព្ទ​អំពី​ស្ថានការណ៍​ឧបទ្វីបកូរ៉េ​ជាដើម នេះ​គឺជា​ការនិយាយ​ទូរសព្ទ​លើក​ទី ២ ​រវាង​អ្នកដឹកនាំ​ទាំងពីរ​ក្រោយពី​ជំនួប​នៅ​ភូមិគ្រឹះ​Mar-a-Lago ។ លោកស៊ីជីនភីង​បាន​គូសបញ្ជាក់ថា ភាគីចិន​ប្រឆាំង​យ៉ាងដាច់ខាត​ចំពោះ​អំពើ​ដែល​ល្មើសនឹង​សេចក្តីសម្រេច​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ព្រមជាមួយ​នេះ ក៏សង្ឃឹម​ភាគីពាក់ព័ន្ធ​រក្សា​ការអត់ធ្មត់ ចៀសវាង​កុំធ្វើ​រឿង​ដែល​បង្កើន​ភាពតានតឹង​នៅ​ឧបទ្វីបកូរ៉េ ។

 

     ស្តីពី​បញ្ហា​នុយគ្លែអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ​​ប្រទេស​ចិន​មាន​គោល​ជំហរ​ច្បាស់​លាស់​និង​ជាប់​រហូត​មក​ ​គឺ​ប្រកាន់​ខ្ជាប់​ភាព​គ្មាន​នុយគ្លែអ៊ែរ​នៅ​ឧបទ្វីប ​ព្រម​ទាំង​គាំពារ​សន្តិភាព​និង​ស្ថិរភាព​នៃ​ឧបទ្វីប ​ម្យ៉ាង​វិញ​ទៀត ​ចិន​មាន​គោល​គំនិត​ដោះ​ស្រាយ​បញ្ហា​នុយគ្លែអ៊ែរ​នៅ​ឧបទ្វីប​តាម​រយៈ​មធ្យោបាយ​សន្តិវិធី។

    បច្ចុប្បន្ន​នេះ​ ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​មាន​ភាព​ស្មុគស្មាញ​និង​រសើប​កម្រិត​ខ្ពស់ ​ក្នុង​រយៈ​ពេល​ជា​គន្លឹះ​នេះ​ ​ត្រូវ​ការ​ការ​គិត​ពិចារណា ​មិន​មែន​ធ្វើ​អ្វី​តាម​ទំនើង​ចិត្ត​នោះ​ទេ ​ហើយ​ត្រូវ​ការ​សន្តិភាព​មិន​មែន​កម្លាំង​អាវុធ​ទេ។​ភាគី​នានា​ត្រូវ​តែ​ប្រកាន់​ខ្ជាប់​ទស្សនៈ​សន្តិភាព ​​សម​ហេតុ​ផល ​និង​ភាព​ទទួល​ខុស​ត្រូវ​ដើរ​ទៅ​ជា​មួយ​គ្នា ​នោះ​ ទើប​អាច​រក​ឃើញ​មធ្យោបាយ​មាន​ប្រសិទ្ធិ​ភាព​ដើម្បី​ពុះ​ពារ​ភាព​លំបាក​នៃ​ឧបទ្វីប​កូរ៉េ។

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ