លោកវ៉ាងយី​ថ្លែងអំពី​បញ្ហា​នុយក្លេអ៊ែរ​ឧបទ្វីបកូរ៉េ
2017-04-24 15:31:05  cri  Web Editor:Xu Xiaoxia
    ថ្ងៃ​ទី ២៣ ខែមេសា លោកវ៉ាងយី រដ្ឋមន្ត្រី​ការបរទេសចិន​បាន​ជួប​អ្នកសារព័ត៌មាន​នៅក្រុងអាថែន​ជាមួយនិង​លោក​រដ្ឋមន្ត្រី​ការបរទេស​ក្រិច ហើយបាន​ឆ្លើយសំនួរ​អំពី​ស្ថានការណ៍​ឧបទ្វីបកូរ៉េ លោកវ៉ាងយី​បាន​គូសបញ្ជាក់ថា គោលជំហរ​របស់​ភាគីចិន​ក្នុងបញ្ហា​ឧបទ្វីបកូរ៉េ​គឺ​ជាប់រហូត​និង​ជាក់ច្បាស់ ហើយ​មិនកែប្រែទេ ។ គោលជំហរ​នោះ​គឺ​ប្រកាន់ខ្ជាប់​ការសម្រេច​ការគ្មាន​នុយក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េ ប្រកាន់ខ្ជាប់​ការគាំពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​ឧបទ្វីបកូរ៉េ ដូច្នេះ ចាំបាច់​ត្រូវតែ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​ឧបទ្វីបកូរ៉េ​ដោយសន្តិវិធី ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ