រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​អះអាង​ថា ស៊ីរី​មាន​អាវុធ​គីមី
2017-04-22 15:50:50  cri  Web Editor:Guo Xiangqing

      ថ្ងៃទី ២១ ខែ​មេសា ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីស្រាអែល លោក Mattis រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​ថ្លែង​ថា គ្មាន​អ្វី​ជា​មន្ទិល​សង្ស័យ​នោះ​ទេ ពោល​គឺ​ស៊ីរី​មាន​អាវុធ​គីមី​ ហើយ​ដែល​ស៊ីរី​អះអាង​ថា​ខ្លួន​គ្មាន​អាវុធ​គីមី នោះ​គឺ​មិន​ស្រប​នឹង​ការ​ពិត​ទេ ។

      លោក Mattia បាន​គូស​បញ្ជាក់​ថា ទង្វើ​របស់​ស៊ីរី​បាន​ល្មើស​នឹង​សេចកី្ត​សម្រេច​ចិត្ត​ពាក់​ព័ន្ធ​របស់​អង្គការ​សហប្រជាជាតិ​ ហើយ​ស៊ីរី​ប្រហែល​នឹង​បន្ត​ប្រើ​ប្រាស់​អាវុធ​គីមី​ត​ទៅ​ទៀត ។

      ដោយ​ឡែក​ ពេល​ជួប​សន្ទនា​ជា​មួយ​និង​លោក Netanyahu នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Mattis បាន​ថ្លែង​ថា ទំនាក់​ទំនង​ជា​សម្ព័ន្ធមិត្ត​រវាង​អាមេរិក​និង​អ៊ីស្រាអែល​នឹង​មាន​ភាព​យូរ​អង្វែង ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ