ប្រទេស​រុស្ស៊ី​និងអាមេរិក​សន្យា​គ្នា​ថា នឹង​ចាប់​ដំណើរ​ការ​ការ​អនុវត្ត​ការងារ​របស់​ក្រុម​ការងារ​ចម្រុះ​ថ្នាក់​អនុរដ្ឋមន្រ្តី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​។
2017-04-22 15:28:49  cri  Web Editor:Zhai Qianqian

     ថ្ងៃទី ២១ ខែ​មេសា លោក​Sergei Lavrov រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​ធ្វើ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជា​មួយ​លោក​Rex Tillerson រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​ ។ ភាគី​ទាំង​ពីរ​បាន​សន្យា​គ្នា​ថា នឹងចាប់​ដំណើរ​ការ​ការអនុវត្ត​ការងារ​របស់​ក្រុម​ការងារ​ចម្រុះ​ថ្នាក់​អនុ​រដ្ឋមន្រ្តី​សំដៅ​ខិត​ខំ​កែ​លម្អ​ទំនាក់​ទំនង​​ទ្វេភាគី ។ 

     ​ទាក់​ទិន​នឹង​​រឿង​វាយប្រហារ​ដោយ​អាវុធ​គីមី​​នៅ​​ប្រទេស​ស៊ីរី ភាគី​ទាំង​ពីរ​រុស្ស៊ីនិង​អាមេរិក​បានសន្យា​គ្នា​ថា នឹង​ធ្វើ​ការ​ស្រាវជ្រាវ​ថា​តើ​មាន​លទ្ធភាព​នឹង​ធ្វើ​ការស៊ើប​អង្កេត​ដោយ​យុត្តិធម៌​ចំពោះ​រឿង​​នេះ​ក្រោម​កិច្ច​សម្រប​សម្រួល​​របស់​អង្គការ​ហាម​ឃាត់​អាវុធ​គីមី​ដែរ​ឬអត់​ ។

      ក្រៅ​ពី​នេះ​ លោក​ Lavrov ​បាន​គូស​បញ្ជាក់​ជា​មួយ​លោក​ Tillerson ម្តង​ទៀត​ ដើម្បី​ទាមទារ​ឲ្យ​ភាគី​អាមេរិក​ប្រគល់​មក​​វិញ​នូវ​ទ្រព្យ​សម្បត្តិ​ការទូត​របស់​ប្រទេស​រុស្ស៊ី​នៅ​អាមេរិក​ដែល​ត្រូវរឹប​អូស​​ដោយ​រដ្ឋាភិបាលរបស់​លោក​អូបាម៉ា​ អតីត​ប្រធានាធិបតី ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ