​ត្រី​ភាគី​រួមមាន​អ៊ីរ៉ង់ រុស្ស៊ី​និង​តួកគី​រៀបចំ​កិច្ច​ពិគ្រោះ​ពិភាក្សា​ថ្នាក់​អ្នក​ជំនាញការ​អំពី​បញ្ហា​ស៊ីរី​
2017-04-21 11:09:25  cri  Web Editor:Guo Xiangqing

      តាម​ការ​ផ្សាយ​ដំណឹង​នៃ​ប្រព័ន្ធ​សារព័ត៌មាន​របស់​ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃទី ២០ ខែ​មេសា​បាន​ឲ្យ​ដឹង​ថា ពី​ថ្ងៃទី ១៨ ដល់​ថ្ងៃទី ១៩ ខែ​មេសា ត្រី​ភាគី​រួម​មាន​ អ៊ីរ៉ង់ រុស្ស៊ី​និង​តួកគី​បាន​រៀបចំ​កិច្ច​ពិគ្រោះ​ពិភាក្សា​ថ្នាក់​អ្នក​ជំនាញការ​អំពី​បញ្ហា​ស៊ីរី ក្នុង​ក្របខ័ណ្ឌ​នៃ​ការចរចា​សនិ្តភាព អាស្តាណា

      ទីភ្នាក់ងារ​ព័ត៌មាន​Mehr នៃ​ប្រទេស​អ៊ីរ៉ង់​បាន​ផ្សាយ​ដំណឹង​ថា ​ភាគី​ទាំង​៣ បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​គ្នា​អំពី​បញ្ហា​មួយ​ចំនួន​ដូច​ជា​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​របស់​ស៊ីរី និង​ការ​ប្តូរ​ចំណាប់​ខ្មាំង​ជា​ដើម ។ គណៈប្រតិភូ​អ្នក​ជំនាញការ​នៃ​អង្គការ​សហប្រជាជាតិ​ក៏​បាន​ចូលរួម​កិច្ច​ពិគ្រោះ​ពិភាក្សា​ត្រី​ភាគី​លើក​នេះ​ក្នុង​ឋានៈ​ជា​អ្នក​សង្កេតការណ៍​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ