អាមេរិក​នឹង​បង្កើន​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​ការពារ​ជាតិ​ជា​មួយ​ប្រទេស​អេហ្ស៊ីប​
2017-04-21 11:05:47  cri  Web Editor:Guo Xiangqing

      ថ្ងៃទី ២០ ខែ​មេសា នៅ​ក្រុង​គែរ​ប្រទេស​អេហ្ស៊ីប លោក Mattis រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ថា អាមេរិក​នឹង​បង្កើន​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​ការពារ​ជាតិ​ជា​មួយ​ប្រទេស​អេហ្ស៊ីប ដើម្បី​រួម​គ្នា​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​ពី​ភេរវកម្មនិយម ។

      នៅ​ថ្ងៃ​ដដែល ទីស្តីការ​ប្រធានាធិបតី​នៃ​ប្រទេស​អេហ្ស៊ីប​បាន​ចេញ​សេចកី្ត​ថ្លែងការណ៍​មួយ​ថា ក្នុង​ពេល​ជួប​សន្ទនា​ជា​មួយ​និង​លោក Mattis លោក Sisi ប្រធានាធិបតី​អេហ្ស៊ីប​បាន​ថ្លែង​ថា អាមេរិក​គាំទ្រ​វិធានការ​ប្រឆាំង​ភេរវកម្ម​របស់​រដ្ឋាភិបាល​អេហ្ស៊ីប ព្រម​ទាំង​រីករាយ​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​ប្រទេស​អេហ្ស៊ីប​លើ​គ្រប់​វិស័យ ជា​ពិសេស​អាមេរិក​ចង់​ជំរុញ​ឲ្យ​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​ការពារ​ជាតិ​ជា​មួយ​អេហ្ស៊ីប​ឈាន​ដល់​កម្រិត​កាន់​តែ​ខ្ពស់​ថែម​ទៀត ដើម្បី​ទប់​ទល់​នឹង​ការ​បង្ក​រឿង​ផ្សេងៗ​ដែល​មជ្ឈិម​បូព៌ា​ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល​កំពុង​ប្រឈម​មុខ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ