វិថី​Champs-Elysees​ក្រុង​ប៉ារីស​កើត​មាន​រឿង​បាញ់​ប្រហារ​ ​ប៉ូលិស​ម្នាក់​បាន​ពលី​ជីវិត​
2017-04-21 10:14:51  cri  Web Editor:Wang Zhaojun

     ថ្ងៃទី​២០ខែ​មេសា​ ​ក្រសួង​មហាផ្ទៃ​បារាំង​បាន​ប្រកាស​ព័ត៌មាន​ថា​ ​ខ្មាន់​កាំភ្លើង​​ម្នាក់​បាន​ធ្វើ​ការ​បាញ់​ប្រហារ​ទៅ​លើ​​រថយន្ត​ប៉ូលិស​មួយ​គ្រឿង​ដែល​ចត​នៅ​លើ​​វិថី​Champs-Elysees​ក្រុង​ប៉ារីស​ ​បាន​បណ្តាល​ឲ្យ​ប៉ូលិស​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ ​និង​ពីរ​នាក់​ទៀត​រង​របួស​ធ្ងន់ធ្ងរ​ ​ឯ​ខ្មាន់​កាំភ្លើង​​រូប​នេះ​ត្រូវ​ប៉ូលិស​បាញ់ស្លាប់​​។

      អង្គការ​រដ្ឋ​អ៊ីស្លាម​ដែល​ជា​អង្គការ​ជ្រុល​និយម​បាន​ប្រកាស​តាម​រយៈ​ទីភ្នាក់ងារ​សារ​ព៏ត៌មាន​Amaq​ថា​ខ្លួន​ជា​អ្នក​បង្ក​ការ​​បាញ់​ប្រហារ​លើក​នេះ​ ​ដោយ​អះអាង​ថា​ខ្មាន់​កាំភ្លើង​ជា​សមាជិក​ម្នាក់​របស់​ខ្លួន​ដែល​មក​ពី​ប្រទស​បែលហ្ស៊ីក​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ