លោកChangWanquanទី​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​ចិន​ជួប​ពិភាក្សា​ជា​មួយ​តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុក​ការ​ទូត​និង​គោល​នយោបាយ​សន្តិសុខ​នៃ​សហភាព​អឺរ៉ុប
2017-04-21 11:52:48  cri  Web Editor:Zheng Lei

      ថ្ងៃ​ទី​២០​ខែ​មេសា នៅ​ក្រុង​ប៉េកាំង​លោកChangWanquanទី​ប្រឹក្សា​កិច្ច​ការ​រដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​ពារ​ជាតិ​ចិន​បាន​ជួប​ពិភាក្សា​ការ​ងារ​ជា​មួយ​លោក​ស្រី​Mogheriniតំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុក​ការ​ទូត​និង​គោល​នយោបាយ​សន្តិសុខ​នៃ​សហភាព​អឺរ៉ុបដែល​អញ្ជើញ​មក​ប្រទេស​ចិន​ដើម្បី​ចូល​រួម​កិច្ច​សន្ទនា​ជា​យុទ្ធសាស្រ្ត​ជាន់​ខ្ពស់​រវាង​ចិន​និង​សហភាព​អឺរ៉ុប​លើក​ទី​៧។

      លោកChangWanquanបាន​ថ្លែង​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​នេះ ទំនាក់​ទំនង​រវាង​ចិន​និង​អឺរ៉ុបបាន​រក្សា​និន្នាការអភិវឌ្ឍន៍​ដ៏​ល្អ​ប្រសើរ កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​កិច្ច​ការ​ពារ​និង​សន្តិសុខ​រវាង​ចិន​និង​សហភាព​អឺរ៉ុបមាន​ភាព​កាន់​តែ​ស៊ីជម្រៅ។ប្រទេស​ចិន​រីក​រាយ​ក្នុង​ការ​រួម​សហការ​ជា​មួយ​សហភាព​អឺរ៉ុប ក្នុង​ន័យ​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​សហភាព​អឺរ៉ុប​ឲ្យ​ទទួល​បាន​ការ​អភិវឌ្ឍដ៏​រឹង​មាំ​និង​យូរ​អង្វែង។

      ជាការឆ្លើយ​តប លោក​ស្រី​Mogheriniបាន​ថ្លែង​ថា សហភាព​អឺរ៉ុប​យកចិត្តទុក​ដាក់​ជាទី​បំផុត​ចំពោះ​ការ​ពង្រឹង​ទំនាក់​ទំនង​ជា​មួយ​ភាគី​ចិន រីក​រាយ​ក្នុង​រួម​សហការ​ជា​មួយ​ភាគី​ចិន ដើម្បី​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នានា​ក្នុង​នោះ​បូក​រួម​ទាំង​វិស័យ​ការ​ពារ​និង​សន្តិ​សុខ​ជា​ដើម​។

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ