ផ្នែក​យោធា​​នៃ​ប្រទេស​ហ្វីលីពីន​បាន​បំផ្លាញ​ឧបាយកល​ប៉ុនប៉ង​ធ្វើ​ការ​ចាប់​ពង្រត់​ដោយ​ប្រដាប់​អាវុធ​លើ​សមុទ្រ​មួយ​ករណី​របស់​កង​ប្រដាប់​អាវុធ Abu Sayyaf
2017-04-20 15:38:36  cri  Web Editor:Guo Xiangqing

      ថ្ងៃទី ១៩ ខែ​មេសា ផ្នែក​យោធា​នៃ​ប្រទេស​ហ្វីលីពីន​បាន​ប្រកាស​ថា កាល​ពី​ថ្ងៃទី ១៨ ខែ​មេសា នៅ លំហ​សមុទ្រ​ Sulu ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន បាន​បង្ក្រាប​សកម្មភាព​ប៉ុនប៉ង​ចាប់​ពង្រត់​នាវា​ដឹក​ទំនិញ​មួយ​ករណី ។

      ផ្នែក​យោធា​នៃ​ប្រទេស​ហ្វីលីពីន​សង្ស័យ​ថា សកម្មភាព​ឧក្រិដ្ឋកម្ម​លើក​នេះ​គឺ​ប្រព្រឹតិ្ត​ឡើង​ដោយ​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ Abu Sayyaf ។ នៅ​ពេល​មុន​នេះ នៅ​ក្បែរ​លំហ​សមុទ្រ​នៃ​ខេត្ត Tawi-Tawi ផ្នែក​យោធា​ធ្លាប់​បង្ក្រាប​ឧក្រិដ្ឋកម្ម​ចាប់​ពង្រត់​លើ​សមុទ្រ​ដែល​សង្ស័យ​ថា​មាន​ពាក់​ព័ន្ធ​ជា​មួយ​និង​ពួក​ឧទ្ទាម​ប្រដាប់​អាវុធ Abu Sayyaf ម្តង​រួម​មក​ហើយ​កាល​ពី ខែ​កុម្ភៈកន្លង​ទៅ​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ