យោធា​ប៉ាគីស្ថាន​ចេញ​បញ្ជា​ឲ្យ​ប្រហារ​ជីវិត​ភេរវជន​ចំនួន ៣០ នាក់
2017-04-20 15:35:25  cri  Web Editor:Guo Xiangqing

      ថ្ងៃទី ១៩ ខែ​មេសា ​យោធា​ប៉ាគីស្ថាន​បាន​ចេញ​សេចកី្ត​ថ្លែងការណ៍​មួយ​ថា លោក Bajwa អគ្គ​សេនាធិការ​នៃ​កងទ័ព​ជើង​គោក​ប្រទេស​ប៉ាគីស្ថាន​បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​មួយ​ដើម្បី​កាត់ទោស​​ប្រហារ​ជីវិត​ភេរវជន​ចំនួន ៣០ នាក់​ ។

      សេចកី្ត​ថ្លែងការណ៍​នេះ​បាន​ចែង​ថា ភេរវជន​ទាំង​នេះ បាន​ចូលរួម​សកម្មភាព​វាយ​ប្រហារ​ទៅ​លើ​សាលា​រៀន​របស់​ក្មេង​ជំនាន់​ក្រោយ​យុទ្ធជន ចាប់​ពង្រត់​និង​សម្លាប់​ជន​ស៊ីវិល​ព្រម​ទាំង​កម្លាំង​ដែល​អនុវត្ត​ច្បាប់​ប្រដាប់​អាវុធ ជា​មួយ​គ្នា​នេះ បាន​វាយ​ឆ្មក់​ព្រលាន​យន្តហោះ​ដែល​ឋិត​នៅ​ជំរាល​ភ្នំ​ Swat ទៀត​ផង​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ