នាយក​រដ្ឋមន្រ្តី​អង់គ្លេស​ប្រកាស​ថានឹង​ធ្វើ​ការ​បោះឆ្នោត​សកល​មុន​ពេល​កំណត់
2017-04-19 14:45:54  cri  Web Editor:Zheng Lei

      ថ្ងៃ​ទី​១៨​ខែ​មេសា លោក​ស្រី​Theresa Mary Mayនាយក​រដ្ឋមន្រ្តី​អង់គ្លេសបាន​ប្រកាស​ថា ប្រទេស​អង់គ្លេស​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​សកល​នៅ​មុន​ពេល​កំណត់ ពោល​គឺ​នៅ​ថ្ងៃ​ទី​៨​ខែ​មិថុនា​ខាង​មុខ​នេះ ដើម្បី​ឲ្យ​រាជរដ្ឋាភិបាល​ថ្មី​អាច​ធ្វើ​ការ​ងារ​កាន់​តែ​ល្អ​សម្រាប់​ការ​តំណាង​ឲ្យ​ប្រទេស​អង់គ្លេសក្នុង​ការ​ធ្វើ​ការ​ចរចា​ជា​មួយ​សហភាព​អឺរ៉ុប​អំពី​រឿង​ដែល​អង់គ្លេស​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប​។

      ឥស្សរជន​អ្នក​វិភាគ​បាន​សម្គាល់​ថា លោក​ស្រី​Theresa Mary Mayបាន​ចូល​ជំនួស​តំណែង​របស់​លោក​កាមេរ៉ុន​​មគ្គុទ្ទេសក៍​បក្ស​អភិរក្ស​ដែល​សុំលាលែង​ពី​មុខ​តំណែង នៅ​ពេល​អង់គ្លេស​ធ្វើ​ការ​បោះ​ឆ្នោត​សកល​អំពី​ការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​កាល​ពី​ឆ្នាំ​ទៅ ហើយ​ក្លាយ​ទៅ​ជា​នាយក​រដ្ឋមន្រ្តី​អង់គ្លេស ការ​រ៉ាប់​រង​មុខ​តំណែង​របស់​លោក​ស្រី​មិន​មែន​ឆ្លង​តាម​រយៈការ​បោះ​ឆ្នោត​សកល​ទេ ហេតុ​នេះ​ហើយ​បាន​ជាការ​សម្រេច​ធ្វើ​​ការ​បោះ​ឆ្នោត​សកល​គឺ​ដើម្បី​ឲ្យ​លោក​ស្រី​ទទួល​បាន​ការ​ផ្តល់​សិទ្ធ​អំណាច​ពី​សំណាក់​អ្នក​បោះ​ឆ្នោត​អង់គ្លេស។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ