ទូទាំង​សហរដ្ឋអាមេរិក​ប្រកាស​តាម​ចាប់​ជនជាប់​សង្ស័យ​ពី​បទ​មនុស្ស​ឃាត​នៅ​រដ្ឋ​Ohio
2017-04-18 15:01:20  cri  Web Editor:Wang Zhaojun

      អាជ្ញាធរ​ក្រុង​Cleveland​រដ្ឋ​Ohio​សហរដ្ឋអាមេរិក​បាន​ប្រកាសថា​ ​ខ្លួន​បាន​ពង្រីក​ក្របខ័ណ្ឌ​ដល់​ទូទាំង​ប្រទេស​សម្រាប់​​ការ​តាមចាប់​ជន​ជាប់សង្ស័យ​ពីបទ​​មនុស្ស​ឃាត​ដែល​បាន​អះអាង​លើ​បណ្តាញ​Facebook​ថា​ខ្លួន​​បាន​បាញ់​សម្លាប់​មនុស្ស​ចំនួន​១៣​នាក់​ ​ហើយ​កំពុងតែ​ស្វែង​រក​មនុស្ស​ដទៃ​ទៀត​ដើម្បី​សម្លាប់​ជា​បន្ត​ទៀត​​។ ​ទី​ភ្នាក់​ងារ​​ស៊ើប​អង្កេត​សហព័ន្ធ​ជា​ដើម​បានដាក់​ចេញ​ប្រាក់​រង្វាន់​៥​ម៉ឺន​ដុល្លារ​អាមេរិក​ ​ដើម្បី​​លើក​ទឹកចិត្ត​ប្រជាជន​ឲ្យ​សកម្ម​​ផ្តល់ព័ត៌មាន​ឬ​​តម្រុយ​ ក្នុង​ការ​តាម​​ចាប់​ខ្លួន​ជន​ជាប់សង្ស័យ​រូប​នេះ​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ