លោក​ស៊ី​ ជីនភីង​​ប្រធានរដ្ឋចិន​ផ្ញើ​សារ​លិខិត​ជូនពរ​ចំពោះ​​ពិធី​សម្ពោធ​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ២០១៧​នៃ​វេទិកា​បូអាវ​អាស៊ី​
2017-03-25 15:08:35  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​២៥​ខែ​មីនា​​ ​លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋចិន​​បាន​ផ្ញើ​សារ​លិខិត​ជូនពរ​ចំពោះ​ពិធី​សម្ពោធ​បើក​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ២០១៧​នៃ​វេទិកា​បូអាវ​អាស៊ី​​។

      លោក​​ស៊ី​ ជីនភីង​បាន​ថ្លែង​ក្នុង​សារ​លិខិត​ថា​ តាំង​ពី​វេទិកា​បូអាវ​អាស៊ី​បង្កើត​ឡើង​អស់​រយៈ​ពេល​១៦​ឆ្នាំ​មក​ ​វេទិកាមួយ​នេះ​បាន​ដើរ​តួនាទី​ដ៏​សំខាន់​លើ​វិស័យ​រក្សា​ការ​​ប្រមូល​ផ្តុំ​មតិ​ឯកភាព​រួម​​​របស់​អាស៊ី​ ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ី​និង​លើក​កម្ពស់​ឥទ្ធិពល​របស់​អាស៊ី​។​ ​ក្នុង​ឋានៈ​ជា​ម្ខាស់ផ្ទះ​ ​ប្រទេស​​ចិន​មាន​ក្តី​សប្បាយ​រីករាយ​ចំពោះ​សមិទ្ធផល​នៃ​វេទិកា​មួយ​នេះ​​ ​ព្រម​និងសូម​​ថ្លែង​អំណរគុណ​​ចំពោះ​ការ​រួម​វិភាគទាន​​នៃ​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ ​សមាជិក​ប្រឹក្សា​យោបល់​គ្រប់​អាណត្តិ​​នៃ​វេទិកា​ក៏​ដូច​ជា​ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន​ផងដែរ​។

     លោក​​ស៊ី​ ជីនភីង​​បានគូសបញ្ជាក់​ថា​ ​ក្នុង​ឆ្នាំ​២០១៧​នេះ​ ​​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ២០១៧​នៃ​វេទិកា​បូអាវ​អាស៊ី​បាន​បើក​ធ្វើ​ក្រោម​​ប្រធានបទ​ប្រឈម​ផ្ទាល់​នឹង​អនាគត​នៃ​ការ​ធ្វើ​សកលភាវូបនីយកម្ម​និង​ពាណិជ្ជកម្ម​សេរី​ ​បាន​បង្ហាញ​អោយ​​ឃើញ​នូវ​ការ​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​ធ្វើ​សកលភាវូបនីយកម្ម​ផ្នែក​សេដ្ឋកិច្ច​របស់​សហគមន៍​អន្តរជាតិ​ជាពិសេស​គឺ​ប្រទេស​អាស៊ី​។ ​រំពឹង​ថា​ភ្ញៀវ​កិត្តិយស​ជា​តំណាង​គ្រប់​រូប​អាច​រួម​វិភាគទាន​ទាំង​ប្រាជ្ញា​និង​សា្មរតី​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​សម្រាប់​សេដ្ឋកិច្ច​ពិភពលោក​និង​តំបន់​ ​សំដៅ​រួម​គ្នា​ជំរុញ​​ដំណើរ​វិវឌ្ឍ​នៃ​ការ​ធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ