នាយករដ្ឋមន្រ្តី​ចិន​និងនាយករដ្ឋមន្រ្តី​អូស្រ្តាលី​ចូលរួម​វេទិកាមន្រ្តី​ទទួល​ខុស​ត្រូវ​ប្រចាំ​​ខេត្តនិង​រដ្ឋ​របស់​ប្រទេស​ចិននិង​អូស្រ្តាលី​លើក​ទី ២​​
2017-03-25 15:22:12  cri  Web Editor:Zhai Qianqian

     ​​នៅ​​រសៀល​​ថ្ងៃទី ២៤ ខែ​មីនា តាម​ម៉ោង​តំបន់​អូស្រ្តាលី​ នៅ​ទីក្រុង​ស៊ីដនី​ លោកLi Keiqiang នាយករដ្ឋមន្រ្តី​ចិន​និង​លោក​Malcolm Turnbull នាយករដ្ឋមន្រ្តី​អូស្រ្តាលី​បាន​អញ្ជើញ​​ចូលរួម​វេទិកា​មន្រ្តី​ទទួលខុស​ត្រូវ​ប្រចាំ​ខេត្ត​និង​រដ្ឋ​របស់​ប្រទេស​ចិននិង​អូស្រ្តាលី​លើក​ទី ២ និង​ថ្លែង​សុន្ទរកថា​ ។

      លោក​Li Keqiang បាន​ថ្លែង​ថា រដ្ឋាភិបាល​ចិន​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​និង​ផ្តល់​ការ​គាំទ្រ​ចំពោះ​​​ការ​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​និង​អូស្រ្តាលី​ ។ ​ប្រទេស​ចិន​សូម​​ស្វាគមន៍​បណ្តា​រដ្ឋ​របស់​ប្រទេស​អូស្រ្តាលី​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​និង​ធ្វើ​កិច្ចសហប្រតិបត្តិការ​​ជា​មួយ​តំបន់​ភាគ​កណ្តាលនិង​ខាង​លិច​របស់​ប្រទេស​ចិន​ឲ្យ​​បាន​កាន់​តែ​ច្រើនថែម​ទៀត​​ ។ សង្ឃឹម​ថា ប្រទេស​ទាំង​ពីរ​អាចពង្រឹង​និង​​​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កាន់​តែ​ច្រើន​ថែម​ទៀត​ និង​រួម​សហការ​គ្នា​ដើម្បី​​ស្វែងរក​ឱកាស​ពាណិជ្ជកម្មកាន់​តែ​ច្រើន​ ។

​      ដោយ​ឡែក​ លោក​ Malcolm Turnbull  បាន​ថ្លែង​ថា ទំនាក់​ទំនង​រវាង​ប្រទេស​អូស្រ្តាលី​និង​ចិន​មិន​អាច​កាត់​ផ្តាច់​ពី​ការ​សកម្មចូលរួមរបស់​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ ។ ប្រទេស​អូស្រ្តាលី​និង​ចិន​ជា​ដៃគូ​សហប្រតិបត្តិការ​ដែល​អាច​ជឿទុក​ចិត្ត​​គ្នា​បាន ប្រទេស​ទាំង​ពីរ​បានប្រឈម​​នឹង​កាលានុវត្តភាព​នៃ​សហប្រតិបត្តិការ​ថ្មី​ៗ​ជាច្រើន សង្ឃឹម​ថា​ ប្រទេស​ទាំង​ពីរ​អាច​រួម​គ្នា​ធ្វើការ​ខិត​ខំប្រឹង​ប្រែង​ បន្ត​ជំរុញ​ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ថ្នាក់​ខេត្ត​និង​រដ្ឋ​ ក្នុង​ន័យ​រួម​វិភាគទាន​ថ្មី​ដល់​ការ​​ជំរុញ​​ភាព​រុង​រឿង​ថ្កុំ​ថ្កើងលើ​វិស័យ​សេដ្ឋកិច្ចរបស់​ប្រទេស​ទាំង​ពីរ​ ក៏​ដូចជា​ជួយ​ជំរុញ​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ