មគ្គទេសក៍​នៃ​ប្រព័ន្ធ​សារ​ព័ត៌មាន​ចិន​និង​បរទេស​ចំនួន​២១​រូប​ជួបជុំ​គ្នា​នៅ​ក្រុង​បូអាវ​​ដើម្បី​ រួម​កំណត់​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រព័ន្ធ​សារ​ព័ត៌មាន​
2017-03-24 15:12:15  cri  Web Editor:Wang Zhaojun


     ថ្ងៃទី​២៣​ខែ​មីនា​ ​សន្និសីទ​តុ​មូល​ស្តីពី​មគ្គទេសក៍​ប្រព័ន្ធ​សារ​ព័ត៌មាន​ដែលជា​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​២០១៧នៃ​វេទិកា​បូអាវ​អាស៊ី​​បាន​បើក​ធ្វើ​នៅ​ក្រុងបូអាវ​ខេត្ត​ហៃណាន​ប្រទេស​ចិន​​។

​​ថ្លែង​ក្នុង​សុន្ទរកថា​គន្លឹះ​ លោក​វ៉ាង​ ​កឹងនាន​​ប្រធាន​កិច្ច​ប្រជុំ​និង​ជា​អគ្គនាយក​នៃ​វិទ្យុអន្តរជាតិ​ចិន​បាន​លើក​ឡើង​ថា​ ​ការ​លើក​កម្ពស់​ដោយ​មាន​ប្រសិទ្ធភាព​នូវ​កម្លាំង​ផ្សព្វផ្សាយ​អន្តរជាតិ​និង​សិទ្ធិ​បញ្ចេញ​មតិ​គឺ​ជា​ជា​មតិ​ឯកភាព​រួម​របស់​ប្រព័ន្ធ​សារ​ព័ត៌មាន​អាស៊ី​ ​ការ​រួម​គ្នា​ពិភាក្សា​និង​​ការ​ធ្វើ​សមាហរណកម្ម​ដើម្បី​​បង្កើត​អង្គការ​សហប្រតិបត្តិការ​ប្រព័ន្ធ​សារ​ព័ត៌មាន​អាស៊ី​គឺ​ជា​​ក្តី​បំណង​រួម​របស់​អ្នក​ទទួល​ព័ត៌មាន​នៅ​​អាស៊ី​ ​ការ​សកម្ម​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​អន្តរ​អរិយធម៌​ជា​មធ្យោបាយ​ដ៏​មានប្រសិទ្ធភាព​សម្រាប់​ជំរុញ​​ឲ្យ​ប្រជាជន​យល់ដឹង​ពី​គ្នា​។ ​លោក​វ៉ាង​ កឹង​នាន​​បាន​ថ្លែងទៀតថា​ ​បច្ចុប្បន្ន​កម្លាំង​រស់រវើកថ្មី​របស់​​អាស៊ី​មាន​ការ​កើន​ឡើង​ឥត​ឈប់ឈរ​ ​ប្រព័ន្ធ​សារ​ព័ត៌មាន​អាស៊ី​គប្បី​បង្កបង្កើត​ទៅ​ជា​កម្លាំង​រួម​ក្នុងការ​ផ្សព្វផ្សាយ​ ​រៀបរាប់ឲ្យបានល្អ​នូវ​រឿងរ៉ាវ​របស់​អាស៊ី​ ​ចែក​រំលែក​ឲ្យ​បាន​ល្អ​នូវ​បទ​ពិសោធន៍​របស់​អាស៊ី​ ​និង​លើក​ពី​គម្រោង​អភិវឌ្ឍ​ ក៏​ដូច​ជា​​​រួមវិភាគទាន​ទាំង​​ប្រាជ្ញា​និង​ស្មារតី​សំដៅ​លើក​កម្ពស់​កម្លាំង​ផ្សព្វផ្សាយ​និង​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សារ​ព័ត៌មាន​អាស៊ី​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ