ក្រសួង​ការបរទេស​ចិន ៖ ប្រសិន​បើ​​ប្រទេស​ជប៉ុន​នៅ​តែ​ប៉ុនប៉ង​បង្ក​ហេតុ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​​​ប្រទេស​ចិន​នឹង​មិន​យល់​ព្រម​ឡើយ
2017-03-24 16:08:38  cri  Web Editor:Zhai Qianqian

     ​​ ថ្ងៃទី ២៣ ខែ​មីនា លោក​ស្រី​Hua Chunying អ្នក​នាំពាក្យ​នៃ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​ថា បច្ចុប្បន្ន ស្ថានការណ៍នៅ​​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​មានស​ភាព​កាន់​តែ​ល្អ​ប្រសើរ​ឡើង​​ជា​បណ្តើរៗ​​ហើយ ប្រសិន​បើ​ប្រទេស​ជប៉ុន​នៅ​តែ​ប៉ុនប៉ង​បង្ក​ហេតុ​ទៀត​​ នោះ​ប្រទេស​ចិន​ក៏​ដូច​ជា​ប្រទេស​ជិត​ខាង​​ផង​ដែរ​នឹង​មិន​យល់​ព្រម​ឡើយ​​ ។ ប្រទេស​ចិន​​មាន​មូលហេតុគ្រប់គ្រាន់​ក្នុង​ការ​​រក្សាការ​ប្រុង​ប្រយ័ត្ន​​ខ្ពស់​ចំពោះនិន្នាការនិង​ចេតនា​ពិតប្រាកដ​របស់​ប្រទេស​ជប៉ុន ។

      សូម​បញ្ជាក់​ថា ក្នុង​សន្និសីទ​កាសែតជាប្រចាំ​នា​ថ្ងៃ​ដដែល មាន​អ្នក​សារ​ព័ត៌មាន​បាន​សួរ​ថា ថ្ងៃ​ទី ២២ ខែ​មីនា នាវា​​DDH-184Kaga ដែល​ជា​នាវា​ការពារផ្ទុក​​ឧទ្ធម្ភាគចក្រខ្នាត​ធំបំផុត​ក្នុង​ចំណោម​​​នាវា​ផ្ទុក​យន្តហោះ​របស់​កងស្វ័យ​​ការពារ​​លើ​សមុទ្រនៃ​​ប្រទេស​ជប៉ុន​បាន​ចាប់​ផ្តើមដាក់​ឲ្យ​​ប្រើ​ប្រាស់​សម្រាប់​​បម្រើ​ការងារ​កង​ទ័ព​ជា​ផ្លូវការ ។ នាវា​​​DDH-184Kaga បាន​បង្កើន​សមត្ថភាព​បាញ់​​ទៅ​​ក្រៅ​ប្រទេស​​របស់​ជប៉ុន សម្រាប់​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​ដែល​មានភាព​កាន់​តែ​ខ្លាំង​ឡើង​ៗ​ក្នុងតំបន់​អាស៊ី ដែល​​អាច​និយាយបាន​​ថា​នេះ​ជា​កម្លាំង​ជាក់​ស្តែង​របស់​ប្រទេស​ជប៉ុន តើ​ភាគី​ចិន​មាន​ការ​យល់​ឃើញ​យ៉ាង​ណា​ ?​ លោកស្រី​Hua Chunying​ បាន​ធ្វើ​ការបក​ស្រាយ​ដូច​ខាង​លើ​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ