ឯកឧត្តម​ គឹម​ គុណវឌ្ឍ​ អគ្គនាយក​​ទូរទស្សន៍​ជាតិ​កម្ពុជាបាន​ផ្តល់​បទសម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៃ​វិទ្យុ​អន្តរជាតិ​ចិន​
2017-03-22 09:53:55  cri  Web Editor:Wang Xing

សន្និសីទតុមូល​នៃមគ្គុទេ្ទសក៍​ប្រព័ន្ធសារព័ត៌មាន​របស់​វេទិកា Boao នឹង​រៀប​ចំ​ធ្វើ​នៅតំបន់ Boao ខេត្ត​ហៃណាន ប្រទេស​ចិន​នៅ​ថ្ងៃ​ទី ២៣ ខែ​មីនា ។ សន្និសីទតុមូល​នៃមគ្គុទេ្ទសក៍​ប្រព័ន្ធសារព័ត៌មាន​លើក​នេះ​បាន​អញ្ជើញ​មគ្គុទេ្ទសក៍​ប្រព័ន្ធ​សារព័ត៌មាន​ចំនួន​ជាង​២០​រូប​ដែល​មក​ពី​ប្រទេស​នានា​លើ​ពិភពលោក ដូចជា​ប្រទេស​កម្ពុជា ថៃ ជប៉ុន ឥណ្ឌូនេស៊ី​​និង​តួរគី​ជា​ដើម ដើម្បី​ពិគ្រោះពិភាក្សា​គ្នា​អំពី​ប្រធានបទ​ អនាគត​ថី្ម​នៃ​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រព័ន្ធ​សារព័ត៌មាន​អាស៊ី ។

ប៉ុន្មាន់​ថ្ងៃមុន ឯកឧត្តម​ គឹម​ គុណវឌ្ឍ​ អគ្គនាយក​​ទូរទស្សន៍​ជាតិ​កម្ពុជាបាន​ ផ្តល់ បទសម្ភាសជាមួយអ្នកសារព័ត៌មាននៃ​វិទ្យុ​អន្តរជាតិ​ចិន ឯកឧត្តម​បាន​ថ្លែង​ថា

វិស័យព័ត៌មានគឺជាកញ្ចក់ឆ្លុះបញ្ចាំងនូវសង្គមនីមួយៗ សារព័ត៌មានបីដូចជាអាហារ ចំបាច់មួយសម្រាប់ប្រជាពលរដ្ឋ ដែលនឹងអាចដឹងបានថាមានអ្វីកើតឡើងក្នុង សង្គមរបស់ ខ្លួន។ សារព័ត៌មានក៏ជាស្ពានរវាងប្រជាជាតិមួយទៅកាន់ប្រជាជាតិមួយ។សារព័ត៌មានដើរ តួនាទីសំខាន់នៅក្នុងការធ្វើឱ្យសង្គមនីមួយៗបានទទួលពេញលេញ នូវអ្វីដែល បានកើតឡើង ហើយនិងអ្វីដែលនឹងអាចកើតឡើងក្នុងសង្គមរបស់ខ្លួននៅពេលអនាគត។

និយាយអំពីការបង្កើតឡើងអង្គការសហការសារព័ត៌មានអាស៊ី  ឯកឧត្តម​​បានថ្លែង​ថា ការបង្កើតឡើងនូវអង្គការសហការសារព័ត៌មានអាស៊ីនេះ មានសារៈសំខាន់ ពីព្រោះថា នៅក្នុងសមាជិកនៃអង្គការនេះ នឹងជួបជុំគ្នា និងផ្លាស់ប្តូរ ព័ត៌មាននៅក្នុងការចែករំលែកបទពិសោធន៍ ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងមជ្ឈដ្ឋាននៃបណ្តា ប្រទេស នីមួយៗ ដែលតាមរយៈអង្គការនេះ នឹងធ្វើឱ្យយើងកាន់តែ មានការជិតស្និទ្ធថែមទៀត ហើយនឹងរួមចំណែកជាមួយនឹងពិភពលោកទាំងមូល ដើម្បីឱ្យពិភពលោកប្រកបដោយសុខសន្តិភាពនិងការរីកចម្រើន៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ