អង្គការសហប្រជាជាតិ​ដាក់តឿនឲ្យប្រទេសកូរ៉េខាងជើងគោរពយ៉ាងពេញលេញតាមសេចក្តីសម្រេចចិត្ត​នៃក្រុមប្រឹក្សាសន្តិសុខ
2017-03-21 16:45:41  cri  Web Editor:Wang Xing

ទាក់ទឹងនឹងរឿងដែលប៉ុន្មានថ្ងៃកន្លងទៅ ប្រទេសកូរ៉េខាងជើង​​ធ្វើតេស្តបញ្ឆេះម៉ាស៊ីនបាញ់បង្ហោះគ្រាប់រ៉ុក្កែត លោកFarhan Haqអ្នកនាំពាក្យរងនៃអគ្គលេខាធិការ​អង្គការសហប្រជាជាតិបាន​ថ្លែងនៅថ្ងៃទី ២០ ខែ មីនា នេះថា​ លោក Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិបានដាក់តឿនឲ្យប្រទេសកូរ៉េខាងជើងគោរពយ៉ាងពេញលេញតាមសេចក្តីសម្រេចចិត្ត​ពាក់ព័ន្ធនៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីជៀសវាងសកម្មភាពបង្កហេតុបន្ថែមទៀត ។ 

       គួររំលឹកថា កាលពីថ្ងៃទី ១៩ ខែ មីនា តាមការផ្សាយដំណឹង​នៃទីភ្នាក់ងារសារព័ត៌មានមជ្ឈិម​កូរ៉េខាងជើងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបាន​ធ្វើតេស្តបញ្ឆេះម៉ាស៊ីនបាញ់បង្ហោះគ្រាប់រ៉ុក្កែតស៊េរីថ្មីកាលពីពេលថ្មីៗកន្លងទៅនេះ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ