លោក​វ៉ាង​អ៊ី​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃវេទិកា​ជាន់​ខ្ពស់​ស្តីពី​ការ​អភិវឌ្ឍ​របស់ប្រទេស​ចិន​និង​បាន​ថ្លែង​សុន្ទរកថា​
2017-03-21 15:10:10  cri  Web Editor:Wang Zhaojun

 ​      ថ្ងៃទី​២០​ខែ​មីនា​ ​លោក​វ៉ាង​អ៊ី​រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃវេទិកា​ជាន់ខ្បស់​ស្តីពី​ការ​អភិវឌ្ឍ​របស់ប្រទេស​ចិន​ និង​បាន​ថ្លែង​សុន្ទរកថា​ក្រោម​ចំណង​ជើង​ថា​ ​រួមគ្នា​កសាង​ទំនាក់ទំនង​ភាព​ជា​ដៃគូ​ ​រួមគ្នា​ស្វែង​រក​សន្តិភាព​និង​វឌ្ឍនភាព​។ ​លោក​វ៉ាងអ៊ី​ថ្លែង​ថា​ ​បច្ចុប្បន្ន​ ​ពិភពលោក​នៅ​មិន​ទាន់​ដើរ​ចេញ​ពី​ភាព​គ្មាន​សណ្តាប់ធ្នាប់​នៅ​ឡើយ​ទេ​ ​ដូច្នេះ​សហគមន៍​អន្តរជាតិ​រំពឹង​ថា​ប្រទេស​ចិន​អាច​ដើរ​តួនាទី​កាន់តែ​ច្រើន​សម្រាប់​ជំរុញ​ស្ថិរភាព​និង​វឌ្ឍនភាព​នៃ​ពិភពលោក​។ ​ប្រទេស​ចិន​រីករាយ​និង​សកម្ម​​ក្នុង​ការ​រ៉ាប់រង​ករណីយកិច្ច​អន្តរជាតិ​របស់​ខ្លួន​ ​តែ​មិន​ដែល​នឹកគិត​ថា​នឹង​ធ្វើ​ការ​ដឹកនាំ​ពិភពលោក​ទេ​។ ​ក្នុង​យុគសម័យ​នៃ​សកលភា​វូបនីយកម្ម​ ​អ្វី​ដែល​ពិភពលោក​ត្រូវ​ការ​នោះ​មិនមែន​វរជន​ដែល​ធ្វើ​ការ​ដោយ​ខ្លួនឯង​ទេ​ ​តែ​គឺ​ដៃគូសហការ​ដែល​ផ្តល់​ការ​ជួយ​ជ្រោមជ្រែង​​ដល់​គ្នា​។​​ប្រទេស​ចិន​រីករាយ​បង្កើត​ទំនាក់ទំនង​ភាព​ជា​ដៃគូ​ដែល​ប្រកប​ដោយ​សមភាព​ ​បើក​ចំហ​និង​សហការ​ជា​មួយ​ប្រទេស​នានា​​តាម​ស្មារតី​ធ្វើ​ការ​សន្ទនាគ្នា​​តែ​មិន​​បដិបក្ខ​​គ្នា​ ​ធ្វើ​ជា​ដៃគូ​តែ​មិន​ចង​សម្ព័ន្ធ​​ ​សំដៅ​ពន្លឿនការ​កសាង​ទំនាក់ទំនង​អន្តរជាតិ​បែប​ថ្មី​ដែល​ចាត់ទុក​កិច្ច​សហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​ជា​ស្នូល​ ​ព្រម​និង​ធ្វើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥត​ឈប់ឈរ​សំដៅ​ឆ្ពោះ​ទៅ​​កាន់​គោលដៅ​យូរអង្វែង​ស្តីពី​ការ​​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​របស់​មនុស្ស​លោក​៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ