លោក​វ៉ាងអ៊ី រដ្ឋមន្រ្តី​ការ​បរទេស​ចិន ៖ រួម​គ្នា​រចនា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​​ការ​​អភិវឌ្ឍ​ទំនាក់​ទំនង​​រវាង​ប្រទេស​ចិននិង​អាមេរិក​ក្នុង​រយៈ​ពេល ៥០ ឆ្នាំ​ខាង​មុខ​​ក្រោម​ភាពស៊ី​ជម្រៅ នៃ​ប្រវត្តិសាស្រ្ត​និង​ឥទ្ធិពល​នៃ​អនាគតកាល​ ​
2017-03-21 11:14:35  cri  Web Editor:Zhai Qianqian

     ​​  ​​ថ្ងៃទី ២០ ខែមីនា​ ក្នុង​វេទិកា​ជាន់​ខ្ពស់​អំពី​ការអភិវឌ្ឍ​ប្រទេ​សចិនប្រចាំ​ឆ្នាំ ​២០១៧​ ​​​ លោក​វ៉ាងអ៊ី​ រដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​ថ្លែង​ថា ក្រោម​បរិការណ៍​នៃ​យុគសម័យ​ថ្មី​ដែល​ជោគ​វាសនា​របស់​បណ្តា​ប្រទេស​នានា​បាន​ផ្សារ​ភ្ជាប់​​គ្នា​យ៉ាង​ស្អិត​ល្មួត​​ ផល​ប្រយោជន៍​របស់​មហាប្រទេសងើប​ឡើង​​ថ្មី​និង​មហា​ប្រទេស​បច្ចុប្បន្ន​បាន​រួមបញ្ចូល​​គ្នា​យ៉ាង​ស៊ី​ជម្រៅ ប្រសិន​បើ​កើត​មាន​ការ​ប៉ះ​ទង្គិច​ នោះ​គឺ​​បានត្រឹម​​តែ​បរាជ័យ​ទាំង​សងខាង ។

      លោក​​​បាន​ថ្លែង​ទៀត​ថា កិច្ចការ​ពិភពលោក​បច្ចុប្បន្ន​មាន​ភាព​ស្មុគ​ស្មាញ​និង​មានភាព​ពិពិធកម្ម មិន​អាច​ពឹង​ផ្អែក​ទៅ​លើ​ប្រទេស​តែ​មួយ​​ក្នុង​ការ​ទទួល​បន្ទុក​​ផ្គត់​ផ្គង់​ផលិតផល​សាធារណៈ​​អន្តរជាតិ​ទាំង​អស់​​បាន​ទេ​ ។ មានតែការ​​ធ្វើ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ទើប​ជា​ជម្រើស​ដែលអាច​អនុវត្ត​បាន​ ហេតុ​ដូច្នេះ​ ទំនាក់​ទំនង​រវាង​អាមេរិកនិង​ចិន​គ្មាន​លទ្ធភាព​ប្រឈម​នឹង"អន្ទាក់Kindleberger" នោះ​ទេ​ ។ ប្រទេស​ចិន​មាន​ជំនឿ​ចិត្ត​​ក្នុង​ការ​​ឆ្លង​តាម​រយៈ​ការ​ពង្រឹង​និង​ពង្រីក​កិច្ច​សន្ទនា​និង​កិច្ចសហប្រតិបត្តិការ​ជា​មួយ​សហរដ្ឋ​អាមេរិក សំដៅ​ចៀស​វាងការ​​កើត​មាន​ដូច​បញ្ហា​ប្រវត្តិសាស្រ្ត​ម្តង​ទៀត ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ