ប្រទេស​ចិន​ជួយ​ប្រទេស​ឡាវ​កែ​លំអ​និង​លើក​កម្ពស់​គុណភាព​ស្ថានីយ​ទូរទស្សន៍​ជាតិ​ប៉ុស្តិ៍​លេខ​បី​របស់​ប្រទេស​ឡាវ​
2017-03-20 15:57:41  cri  Web Editor:Guo Xiangqing

      នា​ពេល​កន្លង​ទៅ​នេះ ពិធី​ចុះ​ហត្ថលេខា​លើ​កំណត់​ហេតុ​អំពី​ការ​សិក្សា​ចំពោះ​គម្រោង​ស្តីពី​ប្រទេស​ចិន​ជួយ​ប្រទេស​ឡាវ​កែ​លំអ​និង​លើក​កម្ពស់​គុណភាព​ស្ថានីយ​ទូរទស្សន៍​ជាតិ​ប៉ុស្តិ៍​លេខ​បី​របស់​ប្រទេស​ឡាវ​បាន​បើក​ធ្វើ​នៅ​ស្ថានីយ​ទូរទស្សន៍​ជាតិ​នៃ​ប្រទេស​ឡាវ ។

      ក្រោយ​ពី​ធ្វើ​ការ​កែ​លំអ​និង​លើក​កម្ពស់​គុណភាព​ទូរទស្សន៍​ជាតិ​ប៉ុស្តិ៍​លេខ​៣​នឹង​មាន​សមត្ថភាព​ផលិត​កម្មវិធីចាក់​ផ្សាយ​ជា​រូបភាព​HD ។ ហើយ​នៅ​ពេល​នោះ អាច​សម្រេច​ការ​ត​ភ្ជាប់​គ្នា​ជា​មួយ​កម្មវិធី​ទូរទស្សន៍​ក្នុង​តំបន់​នេះ ក្នុង​នោះ​ក៏​រួម​មាន​កម្មវិធី​របស់​ប្រទេស​ចិន​ផង​ដែរ ថែម​ទាំង​នឹង​លើក​កម្ពស់​សមត្ថភាព​ផលិត​កម្មវិធី​ទូរទស្សន៍​របស់​ប្រទេស​ឡាវ និង​លើក​កម្ពស់​គុណភាព​កម្មវិធី​ទៀត​ផង ៕

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ