លោក Wang Yang អញ្ជើញ​ចូល​រួម​វេទិកា​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​ហ្វីលីពីន​ព្រម​ទាំង​បាន​ថ្លែង​សុន្ទរកថា
2017-03-20 15:53:47  cri  Web Editor:Guo Xiangqing

      ថ្ងៃទី ១៨ ខែ​មីនា វេទិកា​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ និង​ជា​កិច្ច​ប្រជុំ​ពិភាក្សា​អំពី​ការ​បណ្តាក់ទុន​និង​ពាណិជ្ជកម្ម​នៃ​សហគ្រាស​ធុន​តូច​និង​មធ្យម​រវាង​ចិន​និង​ហ្វីលីពីន​បាន​បើក​ធ្វើ​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន លោក Wang Yang ឧបនាយក​រដ្ឋមន្ត្រី​ចិន​បាន​ចូលរួម​ព្រម​ទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ​ ។

      ថ្លែង​ឲ្យ​ដឹង​ក្នុង​សុន្ទរកថា លោក Wang Yang បាន​គូស​បញ្ជាក់​ថា ប្រវតិ្តសាស្ត្រ​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ផ្លូវ​ទូត​រវាង​ចិន​និង​ហ្វីលីពីន​មាន​រយៈ​ពេល ៤២ ឆ្នាំ​ហើយ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ធ្វើ​ជា​អ្នក​ជិត​ខាង​ល្អ មិត្តភក្តិ​ល្អ​និង​ដៃគូ​ល្អ គឺ​ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ​តែ​មួយ​គត់ ។ មាន​តែ​ប្រកាន់​ខ្ជាប់​ការ​ចាត់​ទុក​ទំនុក​ចិត្ត​ជា​មូលដ្ឋាន ឲ្យ​តម្លៃ​ទៅ​លើ​សច្ចភាព​​ ទុក​ផល​ប្រយោជន៍​ជា​ចំណង​ទាក់​ទង និង​ចាត់​ទុក​សន្តិភាព​ជា​រឿង​សំខាន់​បំផុត ហើយ​ប្រកាន់​ខ្ជាប់​ការ​ធ្វើ​សុខដុមនីយកម្ម​និង​ចំណងមេត្រីភាព​ជា​ទិស​ដៅ​សំខាន់ ពង្រីក​ផល​ប្រយោជន៍​រួម​តាម​រយៈ​កិច្ច​សហប្រតិបតិ្តការ​ជាក់​ស្តែង ដោះ​ស្រាយ​ជម្លោះ​ដោយ​សមរម្យ​តាម​រយៈ​ការ​សន្ទនា​​និង​ពិគ្រោះ​ពិភាក្សា​គ្នា ទើប​អាច​ជំរុញ​ទំនាក់​ទំនង​រវាង​ចិន​និង​ហ្វីលីពីន​ឲ្យ​អភិវឌ្ឍ​តាម​មាគ៌ា​ត្រឹម​ត្រូវ​និង​ប្រកប​ដោយ​ល្បឿន​លឿន ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ