លោក​Martin Schulz​ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​នៃ​បក្ស​សង្គម​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​ព្រម​និង​បាន​កំណត់​​ជា​បេក្ខជន​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​នៃ​បក្ស​មួយ​​នេះ​
2017-03-20 15:41:24  cri  Web Editor:Wang Zhaojun

      ថ្ងៃទី​១៩​ខែ​មីនា​ បក្ស​សង្គម​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​បាន​បើក​ធ្វើ​សមាជ​តំណាង​បក្ស​ទូទាំង​ប្រទេស​ ​និង​បាន​សម្រេច​​ជា​ឯកច្ឆន្ទ​ដោយ​ជ្រើស​តាំង​លោក​Martin Schulz​អតីត​ប្រធាន​សន្និសីទ​សភា​អឺរ៉ុប​ជា​ប្រធាន​បក្ស​ ​ហើយកំណត់​​ជាផ្លូវ​ការ​ថា​លោក​Martin Schulz​នឹង​ចូលរួម​ការ​បោះឆ្នោត​ជា​សកល​របស់​ប្រទេស​អាល្លឺម៉ង់​​ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ខែកញ្ញា​ឆ្នាំ​នេះ​ក្នុងឋានៈ​ជា​បេក្ខជន​ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្រ្តី​នៃ​បក្ស​មួយ​នេះ​។

      តាម​ការ​ស្ទង់​ប្រជា​មតិ​ប៉ុន្មាន​លើក​នា​ពេល​ថ្មីៗ​នេះ​ ​បក្ស​សង្គម​ប្រជា​ធិបតេយ្យ​និង​សហព័ន្ធ​គ្រិស្ត​សាសនា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​ដោយ​លោក​ស្រី​Merkel​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​មាន​អត្រា​គាំទ្រ​ប្រហាក់ប្រហែល​គ្នា​។ ​មតិ​សាធារណៈ​អាល្លឺម៉ង់​បាន​សម្គាល់​ជា​ទូទៅ​ថា​ ​លោក​Martin Schulz​បាន​ក្លាយ​ជា​គូ​ប្រជែង​ដ៏ខ្លាំង​មួយ​​​របស់​​លោកស្រី​Merkel​ដែល​ចង់​បន្ត​តំណែង​របស់​ខ្លួន​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ