កងទ័ព​និង​ប៉ូលិស​ថៃ​ឆែក​​រក​ឃើញ​អាវុធ​ជាតិ​ផ្ទុះ​​ជាច្រើន​នៅ​ផ្ទះ​របស់​អ្នក​ដឹកនាំ​នៃ​ក្រុម​​អាវ​ក្រហម​
2017-03-20 15:40:28  cri  Web Editor:Wang Zhaojun

      អាជ្ញាធរ​ប៉ូលិស​ថៃ​បាន​អះអាង​ថា​ ​ពេល​ធ្វើការ​ឆែកឆេរ​​នៅ​ទីលំនៅ​មួយកន្លែង​របស់​លោក​Wuthipong Kochathamakum​អ្នកដឹនាំ​នៃ​ក្រុម​​អាវ​ក្រហម​ដែល​ស្ថិត​នៅ​ខេត្ត​Pathum Thani​ ​កងទ័ព​និង​ប៉ូលិស​ថៃ​បាន​ឆែក​រក​ឃើញ​អាវុធ​ជាតិ​ផ្ទុះ​​ដ៏​ច្រើន​សន្ធឹក​។

​     អាជ្ញាធរ​ប៉ូលិស​បាន​អះអាង​ថា​ ​ពេល​ធ្វើ​ការ​ឆែក​ឆេរ​មិន​បាន​មើលឃើញ​លោក​Wuthipong Kochathamakum​ទេ​ ​ប៉ូលិស​បាន​ចាប់​ខ្លួន​បុរស​ម្នាក់​ដែល​នៅ​យាម​​ផ្ទះ​។ ​ក្រោយ​ពី​ការ​សាកសួរ​ជា​ជំហាន​ដំបូង​ ​បុរស​ម្នាក់​នេះ​បាន​សារភាព​ថា​ ​អាវុធ​ជាតិ​ផ្ទុះ​ទាំង​នេះ​គឺ​លោក​ Wuthipong Kochathamakum​ស្តុកទុក​​ក្នុង​ផ្ទះនេះ​​ក្រោយពី​ការ​ជួបជុំ​តវ៉ា​ប្រឆាំង​រាជរដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១០​ ​ហើយ​ខ្លួន​​មិន​ដឹង​ពី​សភាពការណ៍​ជាក់លាក់​នោះ​ទេ​​។ ​អាជ្ញាធរ​ប៉ូលិស​បានឲ្យដឹង​ថា​នឹង​ធ្វើការ​ស៊ើប​អង្កេត​ថែម​ទៀត​អំពី​ប្រភព​និង​ការ​ប្រើប្រាស់​នៃ​អាវុធ​ជាតិ​ផ្ទុះ​ទាំង​នេះ​ ​ព្រម​និង​បញ្ជាក់​ថា​តើ​បុគ្គល​​ពាក់ព័ន្ធ​អាច​មាន​ការ​ទាក់ទិន​ជា​មួយ​នឹង​រឿង​ដែល​លោក​Prayut​នាយករដ្ឋ​មន្រ្តី​និង​លោក​Prawit​ឧបនាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ការពារជាតិ​ថៃ​បាន​រង​ការ​គំរាមកំហែង​ពី​ការ​លួច​ធ្វើ​ឃាត​នា​ពេល​កន្លងទៅ​នេះ​ឬ​អត់​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ