នាយករដ្ឋមន្ត្រី​អង់គ្លេស​ទិទៀន​បក្ស​ប្រជាជាតិ​Scotland​បំបែក​អង់គ្លេស​ដោយចេតនា
2017-03-18 15:47:37  cri  Web Editor:Xu Xiaoxia

    ថ្ងៃ​ទី ១៧ ខែមីនា​នៅ​ក្រុង​Cardiff រដ្ឋ​Wales លោកស្រី​Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស​បាន​ទិទៀន​បក្សប្រជាជាតិ​ដែលជា​បក្ស​កាន់អំណាច​Scotland​មាន​ចក្ខុវិស័យ​ខ្លីៗ ធ្វើជា​មិនឃើញ​លទ្ធផល​បោះឆ្នោត​សកល​ដើម្បី​ឯករាជ្យ​ពីមុន​របស់​Scotland យកលេស​នៃ​លទ្ធផល​បោះឆ្នោត​សកល​អំពី​ការដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​ដើម្បី​បំបែក​អង់គ្លេស ។

    ពេលថ្លែង​សុន្ទរកថា​នៅ​វេទិកា​រដូវផ្ការីក​បក្សអភិរក្ស​អង់គ្លេស​ដែល​ធ្វើ​នា​ថ្ងៃដដែល លោកស្រី​Theresa May បាន​ថ្លែងថា តាំងពី​ការបោះឆ្នោត​ដកខ្លួន​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​នា​ខែមីថុនា​ឆ្នាំ​ទៅមិញ​រៀងមក បក្ស​ជនជាតិ​Scotland​យក​លទ្ធផល​នៃ​ការបោះឆ្នោត​ជាលេស ជំរុញឲ្យ​ធ្វើ​ការបោះឆ្នោត​សកល​ដើម្បី​ឯករាជ្យ​ម្តងទៀត​នៅ​Scotland​ឥតឈប់ឈរ ។ លោកស្រី​គូសបញ្ជាក់ថា ការបោះឆ្នោត​ដើម្បី​ឯករាជ្យ​មិនមាន​ប្រយោជន៍​ដល់​Scotland​ផង មិនមាន​ប្រយោជន៍​ដល់​អង់គ្លេស​ទាំងមូល​ផងដែរ ។ លោកស្រី​នៅបាន​អំពាវនាវ​ឲ្យ​ថ្នាក់ថ្នម​ព្រះរាជាណាចក្រ​សហភាព ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ