រសៀលថ្ងៃទី២ខែមីនា មហាសន្និបាតលើកទី៥នីតិកាលទី១២នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើសន្និសីទប្រកាសព័ត៌មាននៅវិមានសភាប្រជាជន លោក Wang Guoqing អ្នកនាំពាក្យព័ត៌មាននៃមហាសន្និបាតបានឆ្លើយសំនួររបស់អ្នកសារព័ត៌មានចិននិងបរទេស ។ លោក Wang Guoqing ប្រកាសថា មហាសន្និបាតលើកទី៥នីតិកាលទី១២នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនកំណត់សម្ពោធបើកនៅវេលាម៉ោង៣រសៀលថ្ងៃទី៣ខែមីនានៅវិមានសភាប្រជាជន ហើយបិទសម័យប្រជុំនៅព្រឹកថ្ងៃទី១៣ខែមីនា ។ បច្ចុប្បន្ន ការងារត្រៀមបម្រុងគ្រប់បែបយ៉ាងបានធ្វើរួចហើយ ។