ឆ្មាំ​សមុទ្រ​ចិន​និង​ហ្វីលីពីន​ឯកភាព​គ្នា​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ថែម​មួយ​កម្រិត​ទៀត​ក្នុង​វិស័យ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​និង​ការ​រុករក​និង​ជួយ​សង្គ្រោះ​លើ​សមុទ្រ​
2017-02-23 15:11:38  cri  Web Editor:Guo Xiangqing

      ដើម្បី​អនុវត្ត​តាម​អនុស្សរណៈ​យោគយល់​ស្តីពី​ការ​បង្កើត​គណៈកម្មាធិការ​រួម​សម្រាប់​កិច្ច​សហប្រតិបតិ្តការ​លើ​សមុទ្រ​របស់​ឆ្មាំ​សមុទ្រ​រវាង​នាយកដ្ឋាន​ឆ្មាំ​សមុទ្រ​ចិន​និង​កង​ឆ្មាំ​សមុទ្រ​ហ្វីលីពីន ដែល​បាន​ចុះ​ហត្ថលេខា​ក្រោម​អធិបតីភាព​របស់​អ្នក​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ចិន​និង​ហ្វីលីពីន​នា​ពេល​កន្លង​ទៅ ឆ្មាំ​សមុទ្រ​ចិន​និង​ហ្វីលីពីន​បាន​បើក​ធ្វើ​សនិ្នសីទ​ត្រៀម​រៀបចំ​លើក​ទីពីរ​និង​ជា​សនិ្នសីទ​បង្កើត​គណៈកម្មាធិការ​រួម​សម្រាប់​កិច្ច​សហប្រតិ្តការ​លើ​សមុទ្រ​របស់​ឆ្មាំ​សមុទ្រ​ពី​ថ្ងៃទី ២០ ដល់​ថ្ងៃទី ២២ ខែ​កុម្ភៈ​នៅ​ឈូង​សមុទ្រ Subic ប្រទេស​ហ្វីលីពីន ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ជាក់​ស្តែង​គ្រប់​បែប​យ៉ាង​ក្នុង​វិស័យ​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការ​រុករក​និង​ជួយ​សង្គ្រោះ​លើ​សមុទ្រ ប្រតិកម្ម​រហ័ស​និង​ទប់​ទល់​ជា​បន្ទាន់ និង​ការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿង​ញៀន​ជា​ដើម ។

ថ្ងៃទី ២២ ខែ​កុម្ភៈ នាយកដ្ឋាន​ឆ្មាំ​សមុទ្រ​ចិន​បាន​ប្រកាស​ព័ត៌មាន​ថា លោក Gudan អនុ​រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ហ្វីលីពីន​ដែល​មាន​វត្តមាន​ក្នុង​សនិ្នសីទ​បាន​ថ្លែង​ថា ការ​កសាង​ទំនុក​ចិត្ត​លើ​គ្នា កិច្ច​សហប្រតិបតិ្តការ​និង​មិត្តភាព​រវាង​ឆ្មាំ​សមុទ្រ​នៃ​ប្រទេស​ទាំងពីរ​មាន​អំណោយ​ផល​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​ថែម​មួយ​កម្រិត​ទៀត ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ