ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ម៉ាឡេស៊ី​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់​ចោទ​ថា​មន្ទិល​សង្ស័យ​ចំពោះ​ការ​ស៊ើប​អង្កេត​របស់​ម៉ាឡេស៊ី​
2017-02-23 15:22:46  cri  Web Editor:Wang Zhaojun

      ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ម៉ាឡេស៊ី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្តបន្ទាប់​នៅ​ល្ងាច​ថ្ងៃទី​២២​ខែ​កុម្ភៈដើម្បី​ច្រានចោល​​ចំពោះ​អ្វី​ដែល​ក្រសួង​ការ​បរទេស​ម៉ាឡេស៊ី​បាន​ប្រកាស​ថា​ការ​ស៊ើប​អង្កេត​របស់​ភាគី​ម៉ាឡេស៊ី​មាន​ភាព​អព្យាក្រឹត​និង​សត្យានុម័ត​​ ​សង្ឃឹមថា​ភាគី​កូរ៉េខាងជើង​នឹង​​រួម​សហការ​ជា​មួយ​ម៉ាឡេស៊ី​សំដៅ​ជំរុញ​ដល់​ការងារ​ស៊ើប​អង្កេត​ ​សេចក្តី​ថ្លែងការណ៍​បាន​ចោទ​ជា​​មន្ទិល​សង្ស័យ​ចំពោះ​ការ​ស៊ើប​អង្កេត​របស់​ម៉ាឡេស៊ី​។

   ​  សេចក្តី​ថ្លែងការណ៍​បាន​ឲ្យដឹង​ថា​ ​ការ​ស៊ើប​អង្កេត​គប្បី​ផ្តោត​សំខាន់​លើ​មូលហេតុ​ស្លាប់​របស់​ជន​រងគ្រោះ​ ​ជា​មួយ​គ្នា​នេះ​ដែរ​ត្រូវ​ប្រមូល​ភស្តុតាង​អំពី​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​របស់​ជនជាប់​សង្ស័យ​ទាំង​២​នាក់​ ​ក៏ប៉ុន្តែ​ភាគី​ម៉ាឡេស៊ី​បាន​ចោទ​ប្រកាន់ថា​ពលរដ្ឋ​កូរ៉ខាងជើង​២​នាក់​ជា​ជន​ជាប់​សង្ស័យ​។ ​ពេល​កំណត់​​បញ្ជាក់​​អត្តសញ្ញាណ​របស់​ជន​រងគ្រោះ​ ​ភាគី​ម៉ាឡេស៊ី​មិន​បានគោរព​តាម​ការ​កំណត់​បញ្ជាក់​របស់​កូរ៉េខាងជើង​ទេ​​ ​តែ​គឺ​អនុលោម​តាម​គោល​បំណង​របស់​កូរ៉េខាងត្បូង​ទៅវិញ​ ​ដោយ​សំណូមពរ​ឲ្យ​សាច់​ញាតិ​ទៅ​ទទួល​យក​សព​និង​ធ្វើ​តេស្ត​DNA​ដែល​ធ្វើ​ឲ្យ​អធិបតេយ្យភាព​របស់​កូរ៉េខាងជើង​រង​ភាព​អាម៉ាស់​បំផុត​។ ​ហើយ​ប្រការ​នេះ​ទៀត​សោត​គឺ​ល្មើស​នឹង​ច្បាប់​អន្តរជាតិ​និង​ច្បាប់​ទម្លាប់ការ​ទូត​ ​ជា​េហតុ​​បញ្ជាក់​ថា​​រឿង​នេះ​ម៉ាឡេស៊ី​លំអៀង​ទៅ​គាំទ្រ​ចំពោះ​កូរ៉េខាងត្បូង​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ