លោក​ប្រធានរដ្ឋចិន ​Xi ​Jin​ping​ បាន​​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​Klaus ​Schwab ​ប្រធាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​
2017-01-18 10:12:01  cri  Web Editor:Sun Lingling

    ថ្ងៃទី១៧​ខែមករា​ លោក​ប្រធានរដ្ឋចិន ​Xi ​Jin​ping​ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​Klaus ​Schwab ​ប្រធាន​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្រុង​ Davos ។

លោក​ Xi ​Jin​ping​ បាន​ថ្លែងថា​ បច្ចុប្បន្ន​ ខ្លឹមសារ​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសចិន​និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​គឺ​កាន់តែ​ពេញលេញ​ទៅៗ​ សមិទ្ធផល​ក៏​កាន់តែ​សម្បូណ៌​ឡើងៗ​ផងដែរ​ ។ ​វេទិកា​ Davos ​រដូវក្តៅ​បាន​រៀបចំធ្វើ​ដោយ​ជោគជ័យ​ចំនួន​១០លើក​មកហើយ​នៅ​ប្រទេស​ចិន​ ឥទ្ធិពល​អន្តរជាតិ​ក៏បាន​ពង្រីកធំ​ឥត​ឈប់ឈរ​ដែរ ​។ ​ជឿជាក់ថា​ ក្រោម​ការយកចិត្ត​ទុកដាក់​និង​ជំរុញ​របស់​លោកប្រធាន​ Klaus ​Schwab ​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេសចិន​និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នឹង​កាន់តែ​ល្អបវរ ។

    លោក​ Klaus ​Schwab ​បាន​ថ្លែងថា​ ប្រទេសចិន​បាន​ផ្តល់​ការគាំទ្រ​ដ៏ថ្លៃថ្នូរ​ចំពោះ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​រីករាយ​បង្កើន​ទំនាក់ទំនង​ដៃគូ​ជាមួយ​ប្រទេសចិន ​ហើយ​រួមគ្នា​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការដោះស្រាយ​បញ្ហា​ពិភពលោក ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ