លោក Xi ​JinPing ​ប្រធាន​រដ្ឋ​ចិន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ព្រះ​ចៅ​Philippe ​Leopold ​Louis ​Marie ​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​ប៊ែលហ្សិក
2017-01-18 10:22:50  cri  Web Editor:Ma Xiaoqing

     ថ្ងៃ​ទី​១៧​ខែ​មករា​ ​លោក Xi ​JinPing ​ប្រធាន​រដ្ឋ​ចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​ព្រះ​ចៅ​Philippe ​Leopold ​Louis ​Marie ​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​ប៊ែលហ្សិក​នៅ​ទី​ក្រុង​ដាវ៉ូស។

លោក Xi ​JinPing ​បាន​ថ្លែង​ថា ​ប្រទេស​ប៊ែលហ្សិក​ជា​ប្រទេស​មួយ​នៃ​សហភាព​អឺរ៉ុប​ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាង​គេ​ជា​មួយ​ប្រទេស​ចិន​។ភាគី​ចិន​រីក​រាយ​លើក​កម្ពស់​​កម្រិត​ជឿ​ទុក​ចិត្ត​លើ​គ្នា​ជា​មួយ​ភាគី​ប៊ែលហ្សិក​ឥត​ឈប់​ឈរ ​ដើម្បី​ធានា​ជាក់​លាក់​ឲ្យ​ទំនាក់​ទំនង​នៃ​ភាគី​ទាំង​ពីរ​អភិវឌ្ឍន៍​ទៅ​កាន់​ទិស​ដៅ​ដ៏​ត្រឹម​ត្រូវ។

     ព្រះ​ចៅ​Philippe ​Leopold ​Louis ​Marie ​ព្រះ​មហាក្សត្រ​នៃ​ប្រទេស​ប៊ែលហ្សិក​មាន​ព្រះ​បន្ទូល​ថា​ ​សូម​អរគុណ​ដែល​ភាគី​ចិន​យកចិត្តទុកដាក់​កម្រិត​ខ្ពស់​ដល់​ថានៈ​ជា​បេះដូង​នៃ​ទ្វីប​អឺរ៉ុប​របស់​ប្រទេស​ប៊ែលហ្សិក។​ហើយ​បាន​ចាត់​ទុក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​និង​ប៊ែលហ្សិក​ជា​គំរូ​សំខាន់​នៃ​កិច្ច​សហការ​និង​ការ​ផ្លាស់​ប្តូរ​រវាង​ចិន​និង​ទ្វីប​អឺរ៉ុប។​ភាគី​ប៊ែលហ្សិក​រីក​រាយ​រួម​ជា​មួយ​ភាគី​ចិន​ បន្ត​ជំរុញ​ដណើរ​ការ​សមាហរណកម្ម​នៃ​ទ្វីប​អឺរ៉ុប​ រួម​គ្នា​គាំពារ​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​នៃ​ពិភពលោក។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ