សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រីនៃ​អង្គការ​សន្តិសុខនិង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​ឈានដល់​មតិឯកភាពគ្នា​អំពី​បញ្ហា​ជនភៀសខ្លួន​និង​វិបត្តិ​នៅ​អ៊ុយក្រែន​ជាដើម​
2016-12-10 15:49:39  cri  Web Editor:Sun Lingling

កាលពី​ថ្ងៃទី៩​ខែធ្នូ ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រីនៃ​អង្គការ​សន្តិសុខ​និង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​លើក​ទី២៣​បាន​បិទ​សម័យប្រជុំ​នៅ​ក្រុង ​Hamburg ​ប្រទេស​អាល្លឺម៉ង់​ ។ ​សន្និសីទ​បាន​ឈានដល់​មតិឯកភាពគ្នា​អំពី​បញ្ហា​ពិភាក្សា​ចំនួន​១២​ដូចជា​ចល័តនៃ​ជនអន្តោប្រវេសន៍​និង​ជនភៀសខ្លួន​ដោយ​ទ្រង់ទ្រាយធំ​ វិបត្តិ​អ៊ុយក្រែន​ ការគំរាម​កំហែង​និង​ការសាកល្បង​ឆ្លងដែន​ជាដើម​ព្រមទាំង​អនុម័ត​សេចក្តីថ្លែងការណ៍រួម ។

អំពី​វិបត្តិ​អ៊ុយក្រែន​ សេចក្តីថ្លែងការណ៍​បាន​អំពាវនាវ​ឲ្យ​ភាគីនានា​ធ្វើតាម​កិច្ចសន្យា​ជាបន្ទាន់​និង​គ្រប់​ជ្រុងជ្រោយ ។

សេចក្តីថ្លែងការណ៍​នៅបាន​និយាយអំពី​ការដែល​អង្គការ​សន្តិសុខ​និង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​បាន​ដើរតួនាទី​ក្នុង​ការជំរុញ​ទូទាំង​ពិភពលោក​ដោះស្រាយ​បញ្ហា​ចល័ត​នៃ​ជនអន្តោប្រវេសន៍​និង​ជនភៀសខ្លួន​ ហើយ​បាន​ចាត់ទុក​សេចក្តីប្រកាស​ក្រុងញូវយ៉ក​ស្តីពី​ជនអន្តោប្រវេសន៍​និង​ជនភៀសខ្លួន​ជាឯកសារ​ណែនាំ​ដោយ​គ្រប់ជ្រុងជ្រោយ​ក្នុង​វិស័យនេះ​ផងដែរ ។

    ក្រៅពីនេះ ​ក្នុង​ពិធី​បិទសម័យប្រជុំ​នៅ​ថ្ងៃដដែល​ លោក​ Frank-Walter ​Steinmeier ​ប្រធាន​តាមវេន​នៃ​អង្គការ​សន្តិសុខ​និង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​និងជា​រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​បាន​អំពាវនាវ​ឲ្យ​អង្គការ​សន្តិសុខ​និង​កិច្ចសហប្រតិបត្តិការ​អឺរ៉ុប​លើកកម្ពស់​សមត្ថភាព​បង្ការនិង​ដោះស្រាយ​ការប៉ះទង្គិច​ដ៏មាន​ប្រសិទ្ធភាព ​ហើយបាន​គូសបញ្ជាក់​នូវ​លក្ខណៈ​ជាបន្ទាន់​ដែល​ធ្វើ​ការគ្រប់គ្រង​អាវុធធម្មតា​ជាថ្មី​ឡើងវិញ​ដោយ​គ្រប់​ជ្រុងជ្រោយ​ផងដែរ ។
ទាក់ទង​ជាមួយ​យើង​ខ្ញុំ