វេទិកា​ថួឡឹ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ផលិត​ភាព​អន្តរជាតិ​រវាង​ប្រទេស​ចិន​និង​អាស៊ាន​បាន​សម្ភោធ​បើក​ដោយ​ជោគ​ជ័យ​
2016-11-17 13:30:00  cri  Web Editor:Li Zhanjing

    ព្រឹក​ថ្ងៃ​ទី​១៧​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​ វេទិកា​ថួឡឹ​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ផលិត​ភាព​អន្តរ​ជាតិ​រវាង​ប្រទេស​ចិន​និង​អាស៊ាន​បាន​សម្ភោធ​បើក​នៅ​ស្រុក​ផាន​ក្រុង​​លីវ​ផាន​ស៊ុយ​ខេត្ត​គុយ​ចូវ​ប្រទេស​ចិន​  នេះ​គឺ​ជា​សកម្ម​ភាព​វេទិកា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​រវាង​ប្រទេស​អាស៊ាន​និង​រដ្ឋ​បាល​តំបន់​ថ្នាក់​ស្រុក​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ ។ ប្រទេស​ដែល​ចូល​រួម​វេទិកា​លើក​នេះ​មាន​ដូច​ជា​៖​ ប្រទេស​កម្ពុជា​​ សិង្ហបុរី​ ​ម៉ាឡេស៊ី​ ឥណ្ឌូនេស៊ី​ ថៃ​ មីយ៉ាន់ម៉ា​ ប្រ៊ុយណេ​ ហ្វីលីពីន​ វៀតណាម​ និង​ឡាវ​ ។​ ក្រៅ​ពី​នេះ​ មន្ត្រី​ទូត​នៃ​បណ្តា​ប្រទេស​អាស៊ាន​ប្រចាំ​នៅ​ប្រទេស​ចិន​ តំណាង​សភា​ពាណិជ្ជកម្ម​នៃ​បណ្តា​ប្រទេស​អាស៊ាន​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​ខេត្ត​/ក្រុង​/ស្រុក​ សហគ្រាស​ល្បីៗ​ក្នុង​ប្រទេស​ចិន​ និង​អ្នក​សាព័ត៌​មាន​សំខាន់ៗ​សរុប​ទាំង​អស់​ប្រមាណ​ជាង​២០០​នាក់​បាន​ចូល​រួម​ពិធី​សម្ភោធ​បើក​នេះ​ ។

វេទិកា​លើក​នេះ​បាន​ជ្រើស​រើស​យក​ប្រធាន​បទ​៖​រួម​បញ្ជូល​ក្នុង​យុទ្ធសាស្ត្រ​ផ្លូវ​សូត្រ​នៅ​លើ​សមុទ្រ​ បង្កើន​កិច្ច​សហ​ប្រតិប្រត្តិការ​ផ្នែក​ផលិត​ភាព​អន្តរជាតិ​ ។ ហើយ​វេទិកា​នេះ​បាន​បែង​ចែក​ជា​សាខា​វេទិកា​៤​សំខាន់​ៗ​ មាន​ដូច​ជា​៖​វេទិកា​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ផលិត​ភាព​​និង​វិនិយោគ​ វេទិកា​ទេស​ចរណ៍​លក្ខណៈ​ពិសេស​នៃតំបន់​ដី​ភ្នំ​ វេទិកា​កសិកម្ម​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​តំបន់​ដី​ភ្នំ​ និង​វេទិកា​កិច្ច​សហប្រតិបត្តិការ​ថាមពល​និង​គ្រឿង​សំណង់​ ។ ​វេទិការ​នេះ​បង្កើត​ឡើង​ក្នុង​គោល​បំណង​បង្កើត​យន្តការ​កិច្ច​សហប្រតិបត្តិការ​និង​ការ​ផ្លាស់​ប្តូរ​ជា​មួយ​អាស៊ាន​ដែល​មាន​ប្រសិទ្ធភាព​ក្នុង​រយៈ​ពេល​យូរ​ ហើយ​ឆ្លង​តាម​វេទិកា​នេះ​ បង្កើត​វេទិកា​ផ្លាស់​ប្តូរ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ វេទិកា​ផ្លាស់​ប្តូរ​ការ​ចរាចរណ៍​ទំនិញ​ វេទិកា​ផ្លាស់​ប្តូរ​រវាង​សហគ្រាស​ និង​វេទិកា​ផ្លាស់​ប្តូរ​វប្បធម៍​ជាដើម​ ។ 

    ស្រុក​ផាន​មាន​លក្ខណៈ​​ប៉ះ​ប៉ូវ​ខ្លាំង​ក្លា​លើ​វិស័យ​ដូច​ជា​ កិច្ច​សហប្រតិបត្តិការ​ផ្នែក​ផលិត​ភាព​និង​ការ​វិនិយោគ​ កសិកម្ម​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ក្នុង​តំបន់​ដី​ភ្នំ​ កិច្ច​សហប្រតិបត្តិការ​ទេស​ចរណ៍​លក្ខណៈ​ពិសេស​នៃ​តំបន់​ដី​ភ្នំ​ ព្រម​ទាំង​កិច្ច​សហប្រតិបត្តិការ​ថាម​ពល​និង​គ្រឿង​សំណង់​ជា​ដើម​ជា​មួយ​និង​ប្រទេស​អាស៊ាន​ ដោយ​មាន​លំហ​អភិវឌ្ឍន៍​ធំ​សម្បើម​និង​អនាគត​នៃ​កិច្ច​សហប្រតិបត្តិការ​ទូលំ​ទូលាយ​ ។​ ការ​បើក​ធ្វើ​វេទិកា​លើក​នេះ​ នឹង​មាន​អំណោយ​ផល​ដល់​ការ​ធ្វើ​ឱ្យ​កម្រិត​នៃ​ការ​បើក​ទូលាយ​របស់​ស្រុក​ផាន​កាន់​តែ​ស៊ី​ជម្រៅ​ថែម​មួយ​កម្រិត​ទៀត​ បង្កើន​ល្បឿន​ជំហាន​នៃ​ការ​រួម​បញ្ជូល​ក្នុង​យុទ្ធសាស្ត្រ​នៃ​ខ្សែ​ក្រវ៉ាត់​មួយនិង​ផ្លូវ​មួយ​របស់​ជាតិ​ មាន​អំណោយ​ផល​ដល់​ការ​បើក​ធ្វើ​វេទិកា​កិច្ច​សហប្រតិបត្តិការ​ស្តីពី​ផលិត​ភាព​អន្តរជាតិ​រវាង​ប្រទេស​ចិន​និង​អាស៊ាន​នៅ​ស្រុក​ផាន​ជា​ប្រចាំ​ លើក​កម្ពស់​ភាព​ល្បី​ឈ្មោះ​និង​កម្លាំង​ឥទ្ធិពល​របស់​ស្រុក​ផាន​នៅ​ក្នុង​ប្រទេស​និង​លើ​ឆាក​អន្តរជាតិ​ ជំរុញ​ដល់​ការ​បង្កើត​មជ្ឈ​មណ្ឌល​ផ្លាស់​ប្តូរ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​ផលិត​ភាព​អន្តរជាតិ​រវាង​ប្រទេស​ចិន​និង​អាស៊ាន​របស់​ស្រុក​ផាន​ ព្រម​ទាំង​មាន​អំណោយ​ផល​ដល់​ស្រុក​ផាន​ជំរុញ​ការ​បង្កើត​ខ្សែ​សង្វាក់​ផលិត​កម្ម​ដែល​មាន​លក្ខណៈ​ប៉ះ​ប៉ូវ​គ្នា​ខាង​ឧត្តម​ភាព​ជា​មួយ​ប្រទេស​អាស៊ាន​ ជំរុញ​ការ​កែ​ប្រែ​ប្រភេទ​និង​ដំឡើង​ថ្នាក់​របស់​ឧស្សហកម្ម​ ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ