​​កងទ័ព​រដ្ឋាភិបាល​លីប៊ី​បាន​ជួយ​សង្គ្រោះ​ចំណាប់​ខ្មាំង​ជន​បរទេស ១៣ នាក់​ពី​ក្នុង​ដៃ​អង្គការ​រដ្ឋ​អ៊ីស្លាម
2016-10-23 16:04:03  cri  Web Editor:Guo Xiangqing

      ថ្ងៃទី ២២ ខែ​តុលា នៅ​ក្រុង Sirte ដែល​ជា​ទីក្រុង​នៅភាគ​ខាង​លិច​ប្រទេស​លីប៊ី កង​ការពារ​របស់​រដ្ឋាភិបាល​សាមគី្គ​ជនជាតិ​លីប៊ី​បាន​ជួយ​សង្គ្រោះ​ចំណាប់​ខ្មាំង​ជន​បរទេស ១៣ នាក់ បន្ទាប់​ពី​ធ្វើ​ការ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ​ជា​មួយ​ជំពូក​ជន​ប្រដាប់​អាវុធ​នៃ​អង្គការ​រដ្ឋអ៊ីស្លាម ។

      នា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ដោយសារ​ស្ថានការណ៍​ក្នុង​ប្រទេស​លីប៊ី​មាន​ភាព​ច្របូក​ច្របល់ បាន​ជា​អង្គការ​ភេរវកម្ម​និង​អង្គការ​ជ្រុល​និយម​បាន​ពង្រីក​ក្របខ័ណ្ឌ​នៃ​កម្លាំង​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ដែន​លីប៊ី ។ អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ទន្រ្ទាន​កាន់​កាប់​ក្រុង Sirte និង Derna ជា​ដើម​ដោយ​ឆ្លៀត​ពេល​មាន​ភាព​ច្របូក​ច្របល់ ព្រម​ទាំង​បាន​បង្កើត​ទីជំរុក​នៅ​ក្បែរ​តំបន់ Tripoli និង​តំបន់ Banghazi ទៀត​ផង ។ ចាប់​តាំង​ពី​ខែ​ឧសភា​រៀង​មក រដ្ឋាភិបាល​សាមគី្គ​ជនជាតិ​លីប៊ី​បាន​បង្កើត​សម័្ពន្ធ​កងទ័ព​ស៊ីវិល​ប្រឆាំង​រដ្ឋ​អ៊ីស្លាម ដោយ​បាន​បង្កើន​កម្លាំង​វាយ​ប្រហារ​ខាង​យោធា​ទៅ​លើ​រដ្ឋអ៊ីស្លាម​នៅ​តំបន់ Sirte ជា​ដើម ព្រម​ទាំង​បាន​ប្រកាស​នៅ​ខែ​សីហា​ថា ទទួល​បាន​ការ​វិវឌ្ឍន៍​ធំ​សំខាន់​ក្នុង​សកម្មភាព​យោធា​ផង​ដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ