ក្រុម​ប្រឹក្សា​កិច្ចការរដ្ឋចិនរៀបចំ​ពិធី​បដិសណ្ឋារកិច្ចអបអរថ្ងៃ​​បុណ្យជាតិក្រោមវត្តមានរបស់​ថ្នាក់​ដឹកនាំ​មាន​ លោក​ Xi Jinping ប្រធាន​រដ្ឋ​ចិន​ជាដើម ​លោក Li Keqiang ​នាយករដ្ឋមន្រ្តី​​​ចិន​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​
2016-10-01 14:53:39  cri  Web Editor:Li Zhanjing

      យប់​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​ ក្រុម​ប្រឹក្សា​កិច្ចការរដ្ឋ​ចិន​បានរៀបចំពិធីបដិសណ្ឋារកិច្ច​អបអរថ្ងៃ​​បុណ្យ​ជាតិ​នៅ​វិមាន​សភាប្រជាជន​ចិន​ ដើម្បី​អបអរសារទរ​យ៉ាង​ឱឡារិកនូវ​ខួប​ទី​​៦៧ឆ្នាំ​​នៃ​ការ​បង្កើត​សាធារណរដ្ឋ​ប្រជាមានិតចិន​។ អ្នក​ដឹក​នាំ​បក្ស​និង​រដ្ឋចិន​មាន​ដូច​ជា​ លោក​ Xi Jinping ​លោក Li Keqiang លោក​ZhangDejiang លោកYuZhengsheng​ លោកLiuYunshan លោកWangQishan និង​លោកZhangGaoliជាដើម​ព្រមនិង​ឥស្សរជនទាំង​​ក្នុង​និ​ងក្រៅ​ប្រទេស​ចំនួន​១២០០នាក់​បាន​ជួប​ជុំ​គ្នា​ ដើម្បី​អបអរសារទរថ្ងៃបុណ្យ​ជាតិ​នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន​។

      លោក​Li Keqiangនាយក​រដ្ឋ​មន្រ្តី​នៃ​ក្រុម​ប្រឹក្សា​កិច្ច​ការរដ្ឋ​ចិន​បាន​ថ្លែងសុន្ទរកថា​គន្លឹះ​ លោក​ថ្លែងថា​ ឆ្នាំ​នេះ​ជា​ឆ្នាំ​ចាប់​ផ្តើម​នៃ​ផែនការអភិវឌ្ឍន៍​ជាតិ​៥ឆ្នាំ​ទី​១៣​ ប្រឈម ​នឹង​ហានិភ័យ​និង​ការសាកល្បង​នានា​ ក្រោម​ការដឹកនាំ​ដ៏មុតមាំ​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដែលមាន​លោក​ Xi Jinping ​ជា​អគ្គ​លេខាធិការ​ បក្ស​ទាំង​មូល​បានរួម​ចិត្ត​រួម​ថ្លើមគ្នា​ សហការគ្នាពុះពារ​ការលំបាក​និង​ឧបសគ្គ ទន្ទឹមនឹងពេល​រក្សា​បាន​​កំណើន​សមរម្យ​នៃ​តម្រូវការសរុប​ក៏​បាន​ខិតខំប្រឹងប្រែង​ជំរុញ​​​កំណែទម្រង់​មានលក្ខណៈ​រចនាសម្ព័ន្ធសម្រាប់​ការផ្គត់​ផ្គង់ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ​​បានទទួល​សមិទ្ធផល​ថ្មី​ដែល​បានដោយ​មិន​ងាយ​។

      លោក​Li Keqiang បានថ្លែងទៀតក​ថា​ ប្រទេស​ចិន​​នឹង​បន្ត​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​​ប្រទេស​មួយ​គ្រប់​គ្រង​ដោយ​ប្រព័ន្ធ​ពីរ​ ពលរដ្ឋហុងកុង​គ្រប់​គ្រងក្រុងហុងកុង​ ​ពលរដ្ឋ​ម៉ា​កាវ​គ្រប់​គ្រង​ក្រុង​ម៉ាកាវ​ និង​ការ​គ្រប់​គ្រងដោយ​ស្វយ័ត​ដែល​មាន​​កម្រិត​ខ្ពស់​ គាំទ្រ​ក្រុង​ហុង​កុង​និង​ម៉ាកាវ​ដើរតួនាទី​ពិសេស​ក្នុង​ដំណើរធ្វើ​ទំនើបកម្មជាតិ​ ដើម្បី​សម្រេច​ការអភិវឌ្ឍ​ថ្មី​ ។ បន្ត​ប្រកាន់​ខ្ជាប់​គោល​ការ​ណ៍​ប្រទេស​ចិន​តែមួយ​ និង​មតិឯកភាព​រួម​ឆ្នាំ​១៩៩២ ប្តេជ្ញាចិត្ត​ប្រឆាំងយ៉ាង​ដាច់​ខាតចំពោះ​ការ​ចង់​ឲ្យតៃវ៉ាន់ឯករាជ្យ​​ គាំពារ​និង​ជំរុញ​ការអភិវឌ្ឍ​ដោយ​សន្តិភាព​នូវទំនាក់​ទំនងនៃ​ត្រើយ​ទាំង​សងខាង​ច្រក​សមុទ្រ​តៃវ៉ាន់។ បន្ត​អនុវត្តគោល​នយោបាយ​ការទូតប្រកបដោយ​អធិបតេយ្យភាព​ ​សន្តិភាពនិង​ឯករាជ្យ​ ប្តេជ្ញាចិត្តគាំពារផល​ប្រយោជន៍​ជាស្នូល​របស់​ប្រទេស​ជាតិ​ ពួតដៃ​ជាមួយ​និង​ប្រទេស​នានាដើម្បី​បង្កើត​សហគមន៍​រួម​វាសនាតែ​មួយ​និង​សហគមន៍​មាន​ផល​ប្រយោជន៍​រួម​៕​​

ទាក់ទង​ជាមួយ​យើង​ខ្ញុំ