ព័ត៌មាន​ប្រទេស​ចិន
2016-09-30 15:34:03  cri  Web Editor:Li Zhanjing

១ លោក Xi Jinping ប្រធាន​រដ្ឋចិន​បាន​ធ្វើ​កិច្ចពិភាក្សាការងារ​ជាមួយ​និង​ប្រធានាធិបតី​បេឡារុស ប្រមុខ​រដ្ឋប្រទេស​ទាំង​ពីរ​សម្រេច​ចិត្ត​បង្កើត​ទំនាក់​ទំនង​ភាព​ជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយរវាង​ចិន​និង​បេឡារុស​ដែល​មាន​ការ​ជឿ​ទុក​ចិត្ត​​គ្នា​ទៅ​វិញ​ទៅ​មក​ និង​​សហប្រតិបត្តិការ​ឈ្នះ​ៗ

២ ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស​បាន​ថ្លែងថា​ គម្រោងកម្មវិធី​អគ្គិសនី​ដើរ​ដោយថាមពលនុយគ្លេអ៊ែរ​ Hinkley Point គឺ​ជា​សមិទ្ធផល​មាស​ក្នុង​យុគ​សម័យ​មាស​របស់​ចិននិងអង់គ្លេស​។

៣ ក្រសួងការការពារជាតិចិន​បាន​បង្ហាញ​អាកប្បកិរិយាម្តង​ទៀត​ស្តីពី​ប្រទេស​កូរ៉េខាង​ត្បូង​ដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​គ្រាប់​មីស៊ីល​ប៉ាឡេស្ទីកTHAAD​  ហើយភាគីចិនមិនទទួលខុសត្រូវ​ជំនួស​អ្នក​ដទៃក្នុង​​បញ្ហានុយគ្លេអ៊ែរកូរ៉េខាងជើង​នោះ​ឡើយ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ