រដ្ឋាភិបាល​ហ្វីលីពីន​និង​បក្សកុម្មុយនិស្ត​ហ្វីលីពីន​ឈាន​ដល់​មតិឯកភាព​​គ្នា​លើ​កិច្ច​ព្រម​ព្រៀង​ស្តី​ពី​បទ​ឈប់​បាញ់​គ្នា​​ដែលគ្មាន​ពេល​​កំណត់​
2016-08-27 16:00:51  cri  Web Editor:Zhai Qianqian

      ថ្ងៃ​ទី ២៦ ខែ​សីហា ​រដ្ឋាភិបាល​ហ្វីលីពីន​និង​រណសិរ្ស​ប្រជាធិបតេយ្យ​ទូទាំង​ប្រទេស​ដែល​ដឹក​នាំ​ដោយ​បក្ស​កុម្មុយនិស្ត​ហ្វីលីពីន​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​នៅ​ក្រុង​អូស្លូ​ រដ្ឋធានី​ន័រវែស​ ។ ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​មតិឯកភាព​គ្នា​លើ​កិច្ច​ព្រម​ព្រៀង​ស្តីពី​បទ​ឈប់​បាញ់​គ្នា និង​ឯកភាព​គ្នាលើ​​ការ​ឈប់​បាញ់​គ្នាដែល​គ្មាន​ពេល​​កំណត់​ ។

លោក​Borge Brende ​រដ្ឋមន្រ្តី​ការបរទេស​​ន័រវែស​ដែល​បាន​អញ្ជើញ​ចូលរួម​ពិធី​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម​នា​ថ្ងៃ​ដដែល​បាន​មានប្រសាសន៍​ថា ក្នុង​ការ​ចរចា​កាល​ពី​​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​​ ភាគីទាំង​ពីរ​បាន​ឈាន​ដល់​មតិឯកភាព​គ្នា​អំពី​បញ្ហា​មួយ​ចំនួ​ន​ដែល​ជា​ឧបសគ្គ​នៃ​ដំណើរ​វិវត្តន៍​ក្នុង​ការ​ផ្សះ​ផ្សាជាតិ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ អ្វី​ដែល​គួរ​បញ្ជាក់​គឺ​ថា ​​ការ​ឈាន​ដល់​មតិ​ឯកភាព​គ្នា​លើ​កិច្ចព្រម​ព្រៀង​អំពី​បទ​ឈប់​បាញ់​គ្នា​ដែល​​គ្មាន​ពេល​កំណត់​​ មិនធ្លាប់​​សម្រេចបាន​​ក្នុង​ដំណើរ​ចរចា​សន្តិភាព​កាល​ពីមុនទេ​ ហេតុ​ដូច្នេះ​អាច​កត់​សម្គាល់​ថា នេះ​ជា​ការ​​ទទួល​បាន​សមិទ្ធផលដ៏​​ធំនិង​សំខាន់​ដែល​មិនធ្លាប់​មាន​​ ។

  យោង​តាម​កិច្ចព្រម​ព្រៀង​ ភាគី​ទាំង​ពីរ​នៅ​បាន​ឯកភាព​គ្នា​លើ​ការ​ពន្លឿន​ដំណើរ​សន្តិភាព​ ខិតខំ​ឈាន​ដល់​មតិ​ឯកភាព​គ្នា​លើ​កិច្ចព្រមព្រៀងច្បាប់​​ទី​មួយ​ដែល​មាន​ខ្លឹម​សារ​ជាក់​ស្តែង​ស្តី​អំពី​បញ្ហា​សេដ្ឋកិច្ច​និង​ការ​កែ​ទម្រង់​សង្គម​ក្នុង​រយៈ​ពេល ៦ ខែ​ បន្ទាប់​ពី​នោះ​​គឺ​នឹង​ធ្វើ​ផែនការ​សម្រាប់​ការ​ឈាន​ដល់​មតិ​ឯកភាព​គ្នា​អំពី​បញ្ហា​នយោបាយ​និ​ងការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ ដើម្បីត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​ចុង​ក្រោយ​បំផុត​ស្តីពី​ការ​បញ្ចប់​ការ​ប៉ះ​ទង្គិច​ដោយ​ប្រដាប់​អាវុធ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ