សន្និសីទ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ចិន​-​អាស៊ាន​និង​សន្និសីទ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​អាស៊ាន​-​ចិន​ ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​បើក​ធ្វើ​នៅ​ប្រទេស​ប្រ៊ុយណេ
2016-08-26 15:55:11  cri  Web Editor:Zhai Qianqian

​​      សន្និសីទ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ចិន​-អាស៊ាន​ (​​១០+១)លើក​ទី​ ៣ និង​សន្និសីទ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​អាស៊ាន​-ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ (​១០+៣)លើក​ទី ៧ បាន​បើក​ធ្វើ​នៅ​ក្រុង​ស៊េរីបេហ្កាវ៉ាន់​ រដ្ឋធានី​ប្រ៊ុយណេ​ ។ សន្និសីទ​បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​យ៉ាង​ស៊ី​ជម្រៅ​អំពីបញ្ហាមួយ​ចំនួន​​​ ដូចជាជំរុញ​​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​ក្នុង​តំបន់​ឲ្យ​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅជា​ដើម ។

      នៅ​ក្នុង​សន្និសីទ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ចិន​-អាស៊ាន​ (​១០ +១ )លើក​ទី ៣ លោក​DingWei អនុរដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ចិន​​បាន​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​​យ៉ាង​ស៊ី​ជម្រៅ​ជា​មួយ​និង​បណ្តា​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​នៃ​ប្រទេស​អាស៊ាន​នានា​អំពី​បញ្ហា​មួយ​ចំនួន​​ដូចជាការ​​រួម​សហការ​អនុវត្ត​ឲ្យ​បាន​ល្អ​នូវ​ផែនការអនុវត្ត​​ ៥ ឆ្នាំ​អំពី​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​រវាង​ចិន​និង​អាស៊ាន​ កសាង​ឲ្យ​បានល្អ​នូវ​វេទិកា​វប្បធម៌​ចិន​-​អាស៊ាន​ ដើម្បី​បង្កើត​​​ជា​គំរូ​ដ៏​ល្បី​មួយ​​ និង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ផ្នែក​វប្បធម៌​ក្នុង​តំបន់​មាន​ភាព​កាន់​តែ​ស៊ី​ជម្រៅ​ជា​ដើម​ ព្រម​និង​បាន​ឈាន​ដល់​មតិ​ឯកភាព​គ្នាយ៉ាង​ទូលំទូលាយ​ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ