លោក​វ៉ាងអ៊ីរដ្ឋមន្រ្តី​ការ​បរទេស​ចិន​ជួប​ពិភាក្សា​ជា​មួយ​លោក​ស្រី​AungSanSuuKyi​ទី​ប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​មីយ៉ាន់ម៉ា
2016-07-25 11:21:16  cri  Web Editor:Zheng Lei

     

ថ្ងៃ​ទី​២៤​ខែ​កក្កដា លោក​វ៉ាងអ៊ីរដ្ឋមន្រ្តី​ការ​បរទេស​ចិន​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​ស្រីAung San Suu Kyi​ទី​ប្រឹក្សា​រដ្ឋ​​និង​ជា​រដ្ឋមន្រ្តី​ការ​បរទេស​មីយ៉ាន់ម៉ា​នៅ​ទី​ក្រុង​វៀងចន្ទន៍​​ប្រទេស​ឡាវ។

លោក​វ៉ាង​អ៊ី​បាន​បង្ហាញ​ថា ភាគី​ចិន​រីក​រាយ​ក្នុង​ការ​បង្កើន​ការ​ប្រាស្រ័យ​ទាក់ទង​​ជាន់​ខ្ពស់​ជា​មួយ​ភាគី​មីយ៉ាន់​ម៉ា ក្នុង​ន័យ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាក់​ស្តែង​លើ​គ្រប់​វិស័យ គាំទ្រ​ដល់​មីយ៉ាន់ម៉ា​ក្នុង​ការ​កែ​លំអ​ជីវភាព​រស់​នៅ​របស់​ប្រជាជន បង្កើន​ការ​ផ្លាស់​ប្តូរ​ខាង​វិស័យ​មនុស្ស​សាស្រ្ត ដើម្បី​បង្ក​បង្កើត​ជា​​មូលដ្ឋាន​នៃ​ឆន្ទៈ​ប្រជាជន​សម្រាប់​ចំណង​​មេត្រី​ភាព​រវាង​ចិន​និង​មីយ៉ាន់ម៉ា និង​ដើម្បី​បំពេញ​​កម្លាំង​ចលករ​ថ្មី​សម្រាប់​​ទំនាក់​ទំនង​រវាង​ចិន​និង​មីយ៉ាន់ម៉ាក្នុង​ដំណាក់​កាល​ថ្មី។

ជា​ការ​ឆ្លើយ​តប លោក​ស្រីAung San Suu Kyiបាន​បង្ហាញ​ថា ភាគី​មីយ៉ាន់ម៉ា​សូម​កោត​សរសើរ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ដំណើរ​ផ្សះផ្សា​​ជាតិ​របស់​មីយ៉ាន់ម៉ា ក្នុង​ដំណាក់កាល​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ​និង​កិច្ច​កសាង​របស់មីយ៉ាន់​ម៉ា សង្ឃឹម​ប្រទេស​ចិន​ក្នុង​ឋានៈជា​មិត្ត​ភ័ក្តិ​ល្អ​របស់​មីយ៉ានម៉ា អាច​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​មីយ៉ានម៉ា​តទៅ​ទៀត។ភាគី​មីយ៉ាន់ម៉ា​សង្ឃឹម​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​ជា​មួយ​ភាគី​ចិន ហើយ​ជឿជាក់​ថា មិត្តភាព​ប្រពៃណី​និង​កិច្ច​សហប្រតិបត្តិការ​ដ៏​មេត្រី​ភាព​រវាង​ប្រទេស​ទាំង​ពីរ​មីយ៉ាន់ម៉ា​និង​អាច​បន្ត​ទៅ​គ្រប់​ជំនាន់។

 

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ