សហគមន៍​អន្តរជាតិ​បាន​វាយតំលៃ​យ៉ាង​សកម្ម​ចំពោះ​ការ​កសាង​របប​ប្រទេស​ចិន
2014-03-03 16:32:12  cri  Web Editor:cambodian

        មហាសន្និបាត​ប្រចាំ​ឆ្នាំ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​និង​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​បាន​បើក​និង​ជិតបើកធ្វើ ​សហគមន៍​អន្តរជាតិ​បាន​យកចិត្តទុក​ដាក់​កំរឹត​ខ្ពស់​ចំពោះ​ការនេះ ។​មន្ត្រី ​អ្នកជំនាញការ​និង​វិជ្ជាករ​បរទេស​ខ្លះ​បាន​សំដែងថា ប្រទេស​ចិន​ស្វែងរក​ផ្លូវ​អភិវឌ្ឍន៍​ដែល​សមស្រប​តាម​សភាពការណ៍​ប្រទេស​ខ្លួន ​ជំរុញ​ការ​កសាង​របប​សង្គម​និយម​មាន​លក្ខណៈ​ពិសេស​នៃ​ប្រទេស​ចិន​ឥត​ឈប់ឈរ វិវឌ្ឍន៍​ទៅ​មុខ​តាម​យគសម័ កែ​លំអរលើ​លើ​គ្រប់​វិស័យ​ឥត​ឈប់ឈរ​ និងបានទទួលសមិទ្ធផលខាងការវិវឌ្ឍន៍ធំ​សម្បើម។​

        លោក Bottelier បតធែលឺ​អតីត​តំណាង​ទី​មួយ​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​ប្រទេស​ចិន​បាន​ថ្លែងថា ផ្លូវ​វិវឌ្ឍន៍​នៃ​ប្រទេស​ចិន​ខុស​គ្នា​ពី​ការ​សាក​ល្បង​ដែល​ប្រទេស​ដទៃ​ទៀត​បាន​ធ្វើ គោល​នយោបាយ​កែទម្រង់​ខាង​សេដ្ឋកិច្ច​និង​នយោបាយ​អភិវ័ឌ្ឍន៍​នៃ​ប្រទេស​ចិន​សុទ្ធតែ​ទទួល​បាន​ភាពជោគជ័យ ។ បក្ស​កុម្មុយនិស​ចិន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​រីកចំរើន​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន ហើយ​បាន​បង្ហាញពី​គោលបំណង​និង​សមត្ថភាព​ដែល​សម​ស្រប​នឹង​តំរូវការ​ការ​កែទម្រង់​ឥត​ឈប់ឈរ ។​

 

ទាក់ទង​ជាមួយ​យើង​ខ្ញុំ