邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកXiJinpingផ្ញើលិខិតអបអរការបើកធ្វើវេទិកាZhongguancun២០២១

2021-09-24 21:08:41

 

ថ្ងៃទី២៤ខែកញ្ញា លោកXiJinpingប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរការបើកធ្វើ​វេទិកា​Zhongguancun ​ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

លោកបានលើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ១៩បានបង្កជា​ផលប៉ះពាល់យ៉ាងវែងឆ្ងាយនិងស៊ីជម្រៅ ការស្តារសេដ្ឋកិច្ចសកលឡើងវិញប្រឈមមុខនឹងការសាកល្បងដ៏ម៉ឺងម៉ាត់ ប្រទេសនានាលើពិភពលោកកាន់តែត្រូវបង្កើន​​ការបើកទូលាយនិង​ធ្វើកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា​ ​ដើម្បី​ជំរុញ​បុព្វហេតុ​ខ្ពង់ខ្ពស់នៃសន្តិភាពនិងវឌ្ឍនភាពរបស់មនុស្សជាតិ។​ ការអភិវឌ្ឍ​បច្ចេកវិទ្យា​ចាំបាច់ត្រូវ​មាន​ចក្ខុវិស័យសកល ។ ប្រទេសចិន​យកចិត្តទុកដាក់ខ្ពស់​លើការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យា ​នឹង​បង្កើន​ការផ្លាស់ប្តូរបច្ចេកវិទ្យាអន្តរជាតិ​ដោយ​អាកប្បកិរិយា​កាន់តែបើកទូលាយ​ ចូលរួមកាន់តែសកម្ម​ក្នុង​បណ្តាញច្នៃប្រឌិតថ្មីជាសកល រួមគ្នាការ​សិក្សាស្រាវជ្រាវផ្នែកមូលដ្ឋាន ជំរុញ​ឱ្យ​លទ្ធផល​ស្រាវជ្រាវ​បច្ចេកវិទ្យា​ក្លាយជា​ផលិតផល​ជាក់ស្តែង ​បង្កើន​ការការពារ​កម្មសិទ្ធិបញ្ញា ​សម្រួល​អភិបាលកិច្ច​បច្ចេកវិទ្យា​ពិភពលោក​ ដើម្បីផ្តល់សុមុមាលភាពកាន់តែច្រើន​​ដល់​មនុស្សជាតិ។

សូបញ្ជកា់ថា​ វេទិកាZhongguancunឆ្នាំ២០២១បាន​បើកនៅក្រុងប៉េកាំងនៅថ្ងៃដដែលនេះ៕​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស