郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ការជួយលុបបំបាត់ភាពក្រីក្រដោយចំគោលដៅចាំបាច់ត្រូវរកមធ្យោបាយដ៏ត្រឹមត្រូវ

2021-04-08 12:38:53 cri

     ភាព​ក្រីក្រ​មានគ្រប់​បែប​យ៉ាង ហើយការ​លំបាកក៏មាន​សភាពច្រើន​​បែប​យ៉ាង​ដែរ ។ ការ​ជួយ​លុប​បំបាត់​ភាព​ក្រីក្រ​ដោយ​ចំគោលដៅ ពោលគឺ​ត្រូវស្វែង​យល់​ឱ្យ​បាន​ច្បាស់​នូវ​ហេតុផល​ពិតប្រាកដ ដែល​បណ្តាល​ឱ្យ​មាន​ភាពក្រីក្រ​ ហើយ​ធានាជាក់​លាក់​ឱ្យ​​ជួយ​លុប​បំបាត់​ភាព​ក្រីក្រ​ពិត​ប្រាកដ និង​ធ្វើកិច្ច​​ខិ​ត​ខំប្រឹង​ប្រែង​យ៉ាង​​ប្រាកដប្រជា ។

#CCFR Comment#បទវិភាគ៖ការជួយលុបបំបាត់ភាពក្រីក្រដោយចំគោលដៅចាំបាច់ត្រូវរកមធ្យោបាយដ៏ត្រឹមត្រូវ_fororder_04081

     ខណៈ​ពេល​ដ៏គន្លឹះដែលអបអរទទួល​ខួប​ទី​១០០​នៃ​ការ​បង្កើត​បក្សកុម្មុយនិស្ត​ចិន​ ប្រជាជន​ក្រីក្រ​ចំនួន​១រយលាននាក់​ដែលស្ថិតនៅក្រោមខ្សែបន្ទាត់ស្តង់ដារបច្ចុប្បន្ន​ បាន​បម្រះ​ខ្លួន​ចេញ​ផុត​ពីភាព​ក្រីក្រដាច់ខាត​ សម្រេច​បាន​នូវ​គោលដៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៃ​របៀបវារៈ​​អភិវឌ្ឍន៍​​ជា​និរន្តរភាព​ឆ្នាំ​២០៣០របស់​អង្គការ​សហប្រជាជាតិ​មុន​ពេល​កំណត់​១០​ឆ្នាំ  ដោយឡែក​ យុទ្ធនាការពុះពារឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្ររបស់​ប្រទេស​ចិន​ទទួល​បាន​ជោគជ័យ​ដោយ​គ្រប់​ជ្រុង​ជ្រោយ ។ តើ​ហេតុ​អ្វីបាន​ជា​​ប្រទេស​ចិន​អាច​ទទួល​បាន​សមិទ្ធផល​ដ៏​អស្ចារ្យ​ក្នុ​ងកិច្ច​ការ​កាត់​បន្ថយភាព​ក្រីក្រ​ជា​សកល​ដែល​គួរ​ឱ្យកត់​សម្គាល់​  យុទ្ធសាស្ត្រ​ស្តីពី​ការ​ជួយ​លុប​បំបាត់​ភាពក្រីក្រ​ដោយ​ចំគោលដៅ​បាន​ដើរ​តួនាទីដែល​​មិន​អាច​ជំនួស​បាន​ ។ អាចនិយាយបានថា ការ​ជួយ​លុប​បំបាត់​ភាព​ក្រីក្រ​ដោយ​ចំគោលដៅគឺជា​ “លេខសម្ងាត់ ”​​សម្រាប់​ឱ្យ​កិច្ច​ការ​​​ជួយ​លុប​បំបាត់​ភាព​ក្រីក្រ​ទទួល​បាន​ជោគជ័យ ។ សំដៅចំពោះចំនួន​ប្រជាជន​ក្រីក្រ កម្រិត​ក្រីក្រ និង​មូលហេតុ​បណ្តាល​ឱ្យ​កើតមាន​ភាព​ក្រីក្រនៃ​តំបន់​ក្រីក្រ​នាន​​ជាដើម រដ្ឋាភិបាល​ចិន​បានគ្រោង​ផែនការ​តាម​សភាពការណ៍ខុស​គ្នា​​ក្នុង​​តំបន់​នានា ហើយ​និង​អនុវត្ត​គោលនយោបាយ​ដោយ​ចំគោលដៅ បាន​កំណត់​រូបមន្ត​ជួយ​លុប​បំបាត់​ភាពក្រីក្រ​ជាច្រើន​ ដូច​ជា​ការ​ជួយ​លុប​បំបាត់​ភាំពក្រីក្រតាម​រយៈ​វិទ្យាសាស្ត្រនិង​បច្ចកទេស​ ការអប់រំ​ ពាណិជ្ជកម្ម​អេឡិចត្រូនិច​ ទេសចរណ៍ និង​ហិរញ្ញវត្ថុ​ជាដើម​ ។ ដូច​នេះ តំបន់​ក្រីក្រ​ជាច្រើន​នៃ​ប្រទេស​ចិន​បានរក​បាន​ផ្លូវ​ត្រឹម​ត្រូវ​​ដែល​ឆ្ពោះ​ទៅរក​​ការបម្រះ​ខ្លួន​ចេញផុត​​ពី​ភាពក្រីក្រ​និង​មាន​ជិវភាព​រស់នៅ​កាន់​តែ​ធូរ​ធារ ។

#CCFR Comment#បទវិភាគ៖ការជួយលុបបំបាត់ភាពក្រីក្រដោយចំគោលដៅចាំបាច់ត្រូវរកមធ្យោបាយដ៏ត្រឹមត្រូវ_fororder_04082

#CCFR Comment#បទវិភាគ៖ការជួយលុបបំបាត់ភាពក្រីក្រដោយចំគោលដៅចាំបាច់ត្រូវរកមធ្យោបាយដ៏ត្រឹមត្រូវ_fororder_04083

     នា​ពេល​ថ្មីៗ​កន្ល​ង​ទៅនេះ កសិផលរបស់​​ភូមិQiliang ឃុំ​Shuangxi ស្រុក​ Panan ក្រុង​ Jinhua ខេត្ត​Zhejiang  ​បាន​លក់​ដាច់​​ណាស់​ដោយ​សារ​ការ​ផ្សាយ​ផ្ទាល់​​ធ្វើបទ​បង្ហាញ​និងដាក់​លក់តាម​អនឡាញ ។

      សត្វ​មាន់​ដែល​ចិញ្ចឹម​នៅ​ជនបទ និង​ផ្សិត​ដ៏​ឈ្ងុយឆ្ងាញ់ បាន​ក្លាយ​ជា​កសិផល​លក់​ដាច់បំផុត​ក្នុងការ​ផ្សាយ​ផ្ទាល់​លក់តាម​អនឡាញ​ ។ ក្រុម​ការងារផ្សាយ​ផ្ទាល់​​លក់​​ចំណី​អាហារតាមអនឡាញដែល​មក​ពី​ក្រុង​ Hangzhuo បាន​លក់​ដូរ​កសិផល​ពិសេស​របស់​ភូមិQiliang ទៅ​ដល់​តំបន់​នានា​នៃ​ប្រទេស​ចិន​ តាម​រយៈ​បណ្តាញ5Gនិង​ បណ្តាញ broadbandដែល​អាច​ប្រើ​ប្រាស់​ដោយ​រលូន​ ​ប្រការនេះ​​ស្វែង​រកបាន​វិធី​លក់​ដូរ​ថ្មី​សម្រាប់​កសិផលដែល​​មាន​គុណភាព​ខ្ពស់​ក្នុង​តំបន់​នេះ ។ អេក្រង់តូច​បាន​ដើរ​តួនាទី​ធំៗ ធ្វើ​ឱ្យ​កសិផល​ពិសេស​នីមួយៗ​អាចត្រូវ​លក់​​ចេញ​ពី​ភ្នំ​ជ្រៅ ។

      អ្នក​ភូមិ​ជា​ច្រើន​នៃ​តំបន់​Qujialing ក្រុង Jinzhou ខេត្ត​Hubei ​ ​រក​បាន​ផ្លូវ​បម្រះខ្លួន​ចេញ​ពីភាពក្រីក្រ​និង​មាន​ជីវភាព​រស់​នៅ​ធូរធារ​បង្គួរ​ ដោយ​សារ​ការ​ជួយ​លុប​បំបាត់​ភាពក្រីក្រ​តាម​រយៈវិទ្យាសាស្រ្តនិង​បច្ចេកទេស​ ។ កាល​ពីមុន អ្នក​ភូមិ​ភាគច្រើននៃតំបន់​​Qujialing ​បាន​ធ្វើ​ស្រែ​ដាំដំណាំស្រូវ​និង​ពោត ប្រាក់​ចំណូលប្រចាំ​ឆ្នាំ​គិត​ជាមធ្យម​ក្នុង​មនុស្ស​ម្នាក់ៗមិន​ដល់​២ពាន់​យាន់​ប្រាក់​ចិន​ ។ ក្រោម​ការ​ជួយ​ឧបត្ថម្ភដោយ​គោលនយោបាយ​យក​ឈ្នះ​លើឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្ររបស់​រដ្ឋបាល ភូមិ​Qujialing បាន​ខំប្រឹង​ដាំមើមឈូក ហើយ​បាន​បង្កើត​ខ្សែ​សង្វាក់​កែ​ឆ្នៃ​ផលិតផល បច្ចុប្បន្ន​នេះ ប្រាក់​ចំណូល​ប្រចាំ​ខែ​ក៏​បាន​ឡើង​ដល់​ជាង​៣ពាន់​យាន់​ប្រាក់​ចិន​ហើយ ផលិតផលមើម​ឈូក​បាន​លក់​ទៅ​កាន់​តំបន់នានា​នៃ​ប្រទេស​ចិន​ ។

      ខណៈពេល​ប្រទេ​សចិន​សម្រេច​បាន​នូវ​ភារកិច្ច​ពុះពារ​​ឧបសគ្គ​ក្នុង​ការ​លុប​បំបាត់​​ភាព​ក្រីក្រតាម​ពេល​កំណត់ និង​កម្រិត​ជីវភាពរស់នៅ​របស់​ប្រជាជនដែល​បាន​​បម្រះ​ខ្លួន​ចេញ​ពី​ភាំពក្រីក្រ​​ក៏​ត្រូវ​បាន​លើក​កម្ពស់​យ៉ាងលេចធ្លោផង​ដែរ ​ឧទាហរណ៍​ដូច​ពោល​ខាង​លើ​រាប់​មិន​អស់ ។ ការ​ពុះពារ​​ឧបសគ្គ​ក្នុង​ការ​លុប​បំបាត់​​ភាព​ក្រីក្រ សំខាន់​គឺ​ត្រូវ​ធ្វើ​ចំគោលដៅ ហើយតើ​អាច​ទទួល​បាន​ជោគជ័យ​ឬអត់ ក៏​សម្រេចដោយ​ការ​អនុវត្ត​ដោយ​ចំគោលដៅ​ផង​ដែរ ។

      ទន្ទឹម​នឹង​​យុទ្ធនាការ​ពុះពារ​​ឧបសគ្គ​ក្នុង​ការ​លុប​បំបាត់​​ភាព​ក្រីក្រទទួល​បាន​ជោគជ័យ​នៅ​តំបន់​កាន់​តែ​ច្រើន​ឡើង​ៗ អត្ថន័យ​និង​ឥទ្ធិពល​នៃ​យុទ្ធនាការ​ពុះពារ​​ឧបសគ្គ​ក្នុង​ការ​លុប​បំបាត់​​ភាព​ក្រីក្រ ក៏ត្រូវ​​បាន​ផ្សព្វផ្សាយ​ទៅ​ដល់​បរទេស​ផង​ដែរ ​ ។ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គម្រោង​ជួយ​ឧបត្ថម្ភ​កាត់​បន្ថយ​ភាព​ក្រីក្រដែល​សហការ​ដោយ​ប្រទេស​ចិន​និង​កម្ពុជា​ទទួល​បាន​ការវិវឌ្ឍ​រីក​ចម្រើន​ឥត​ឈប់ឈរ ​បទ​ពិសោធន៍​កាត់​បន្ថយភាពក្រីក្រ​របស់​ប្រទេស​ចិន​បាន​ផ្តល់ផល​ប្រយោជន៍​ដល់​ជនបទ​កម្ពុជា ។ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធាន​នៃ​វេទិកាសម័្ពន្ធសង្គមស៊ីវិលកម្ពុជាបាន​ថ្លែង​ថា រដ្ឋាភិបាល​ចិន​និង​អង្គការ​ស៊ីវិល​នៃ​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ដ៏មាន​តម្លៃ​និង​តាម​វិធី​គ្រប់​បែប​យ៉ាង​ដល់​ប្រទេស​កម្ពុជា ដែល​បានផ្តល់​ផល​ប្រយោជន៍​ជាក់​ស្តែង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ក្នុង​តំបន់​ ។

#CCFR Comment#បទវិភាគ៖ការជួយលុបបំបាត់ភាពក្រីក្រដោយចំគោលដៅចាំបាច់ត្រូវរកមធ្យោបាយដ៏ត្រឹមត្រូវ_fororder_04084

     ដោយឡែក តាំងពីគម្រោងជំនួយបច្ចេកទេសក្នុងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជាដែលឧបត្ថម្ភដោយប្រទេសចិនបានចាប់ផ្តើមអនុវត្តនៅភូមិស្វាយអំពារ និង​ភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាលមក ដោយ​គិត​ពិចារណាពីសភាពការណ៍​ជាក់​ស្តែង​ក្នុង​តំបន់​ ក្រុម​អ្នក​ជំនាញ​ចិន​បាន​លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ភូមិ​ដែល​មាន​ដីធ្លី​ដាំ​ផ្សិត​ ។ កម្ពុជាស្ថិត​នៅ​តំបន់​ក្តៅ ដូច្នេះ​បើ​ដាំ​ផ្សិត​ក្នុង​​រោងសីតុណ្ហភាពខ្ពស់​ នោះ​អាច​បាន​ផល​បី​រដូវ​ក្នុង​មួយ​ឆ្នាំ ហើយ​អាច​ទទួលបាន​កំរៃ​យ៉ាង​ច្រើន​ ។ ក្រុម​អ្នក​ជំនាញ​​ក៏បានចាត់ចែងឱ្យ​​​អ្នកភូមិ​បង្កើត​រោង​ចក្រ​ផលិត​សាប៊ូលាងចានចំនួន​២​តាមទម្រង់​យក​ដីធ្លីរបស់​ខ្លួន​ចូល​ហ៊ុន  ។បច្ចុប្បន្ននេះ រោងចក្រទាំងពីរនេះអាចផលិត​សាប៊ូលាងចានចំនួន​៥ម៉ឺនដបក្នុង​មួយ​ឆ្នាំ ហើយ​តម្លៃ​ផលិតផល​ប្រចាំ​ឆ្នាំ​អាច​ឡើង​ដល់១ម៉ឺន​៥ពាន់​ដុល្លារអាមេរិក ។ ដោយឡែក​ ដើម្បី​ដោះស្រាយ​បញ្ហា​ខាង​ទឹកផឹក ក្រុម​អ្នក​ជំនាញ​បាន​រៀបចំ​អ្នក​ភូមិ​កសាង​ប៉មទឹក ជីក​អណ្តូង​ទឹក និង​ក្រាល​បំពង់​បញ្ជូន​ទឹក​ ធ្វើ​ឱ្យ​អ្នក​ភូមិ​ចំនួន​ជិត​៤ពាន់​នាក់​អាច​ប្រើ​ប្រាស់​បាន​ទឹក​ស្អាត ។

      សច្ចធម៌​​មិន​ឯកោទេ​ ពិភពលោក​ទាំងមូល​គឺជាមហា​គ្រួសារតែមួយ ។ ការ​អនុវត្ត​ជាក់​ស្តែងដ៏ជោគជ័យ​​របស់​ប្រទេស​ចិន​ក្នុង​ការ​កាត់​បន្ថយ​ភាពក្រីក្រ​ មិនត្រឹម​​តែ​ធ្វើ​ឱ្យ​ប្រជាជន​ទូទាំង​ប្រទេស​ចិន​ដើរ​តាម​ផ្លូវ​មាន​ភាព​សម្បូរសម្បាយ​ជា​មួយ​គ្នាប៉ុណ្ណោះទេ ថែម​ទាំង​ក៏​បាន​ផ្តល់​ជម្រើស​​ថ្មី​ដល់​ប្រទេស​មួយ​ចំនួន​នៅលើពិភពលោក​ដែល​បាន​ចង់ទទួល​បាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័សផង​ដែរ ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស