徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានលោកខាងលិច៖ លោកខាងលិចគួរតែរៀនសូត្រដោយស៊ីជម្រៅអំពីរូបមន្តរួចផុតពីភាពក្រីក្រនៃប្រទេសចិន

2020-11-30 10:36:22 cri

    កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា កាសែតReference News​បានចុះផ្សាយ​អត្ថបទ​របស់លោក​Xulio Rios អ្នកជំនាញ​អំពីបញ្ហាចិន​នៃប្រទេសអេស្ប៉ាញ​ដែលបានផ្សាយនៅលើ​វេបសាយ​សង្កេតគោលនយោបាយចិន​នៃអេស្ប៉ាញ​ក្រោមចំណងជើងថា ប្រទេសចិនដែលគ្មា​ភាពក្រីក្របំផុត ។

    អត្ថបទបាន​ចែងថា ប៉ុន្មានថ្ងៃមុន ប្រទេសចិនបានប្រកាសដំណឹងថា ស្រុកក្រីក្រ​មួយចំនួន​ចុងក្រោយ​នៃប្រទេសចិន​បានរួចផុតពី​ភាពក្រីក្រ ។ នេះបាន​បញ្ជាក់ថា ការរួចផុតពីភាពក្រីក្រ​គឺអាចសម្រេចបាន ដោយត្រូវការ​ចិត្តមាំ​និង​ឆន្ទៈនយោបាយ ថែមទាំង​ត្រូវការ​គ្រោងរូបមន្តម្យ៉ាង ធ្វើឱ្យ​មនុស្សទាំងឡាយ​អាច​ចាត់វិធានការ​តាមសភាពការណ៍​ជាក់ស្តែង​នៅក្នុងតំបន់ ។

    យើងក៏ចាំបាច់​ត្រូវតែសម្គាល់ថា ភាពជោគជ័យ​របស់ប្រទេសចិន​បាន​ធ្វើឱ្យ​បរាជ័យ​របស់យើង​កាន់តែលេចធ្លោ ។ ភាពក្រីក្រ​ក្នុងសង្គមយើង​បានកើនឡើង​ឥតឈប់ឈរ ។ គម្លាត​រវាងយើង​និងចិន​កាន់តែធំឡើងៗ នេះប្រហែលមកពី​ធាតុពិត​នៃរបបសង្គម ។

យើងគួរតែ​រៀនសូត្រ​ដោយស៊ីជម្រៅ​អំពី​រូបមន្ត​រួចផុតពី​ភាពក្រីក្រ​និង​ការអភិវឌ្ឍន៍​នៃប្រទេសចិន ធ្វើ​កិច្ចសន្ទនា​ខាងវិស័យនេះ​រវាង​ប្រទេសចិន​និងលោកខាងលិច ដើម្បី​ជួយ​បណ្តាប្រទេសនានា​រួចផុតពីភាពក្រីក្រ​លើស្រទាប់អន្តរជាតិ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស