魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនរៀបចំកិច្ចប្រជុំសន្ទនាដើម្បីអបអរសាទរបុណ្យចូលឆ្នាំថី្មឆ្នាំសកល លោក ស៊ីជីនភីង ប្រធានរដ្ឋចិនថ្លែងសុន្ទរកថាដ៏សំខាន់

2020-01-01 15:15:27 cri

     សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​បាន​រៀបចំ​កិច្ចប្រជុំសន្ទនា​ដើម្បី​អប​អរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថី្ម​ឆ្នាំ​សកល​នៅ​ទីក្រុងប៉េកាំង​កាលពី​ថ្ងៃទី ​៣១ ​ខែធ្នូ​ ឆ្នាំ​ ២០១៩ ​។​លោក ​ស៊ីជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនិស្តចិន ​ប្រធានរដ្ឋ​ចិន​និងជា​ប្រធាន​នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិម​បាន​ថ្លែង​សុន្ទរកថា​ដ៏​សំខាន់​។​

    លោក ​ស៊ីជីនភីង ​បាន​សង្កត់ធ្ងន់​ថា ​យើង​ជិតនឹង​ទទួលបាន​ជោគជ័យ​ដ៏​អស្ចារ្យ​ក្នុង​កិច្ចកសាង​សង្គម​ដែល​ប្រជាជន​មាន​ជីវភាព​ធូរ​ធារ​បង្គួរ​ដោយ​គ្រប់​ជ្រុងជ្រោយ​និង​សម្រេច​បាន​នូវ​គោលដៅ​នៃ​ការតស៊ូ​សតវត្សរ៍ទី ​១ ​។​នេះ​គឺជា​លទ្ធផល​ផ្លែផ្កា​នៃ​ការតស៊ូ​ជា​យូរ​អង្វែង ​ហើយ​ក៏​ជា​ការ​កៀរគរ​ឆ្ពោះទៅ​ដំណើរ​ថ្មី​ព្រមទាំង​ចេញដំណើរ​ម្តងទៀត​ផង​ដែរ។​យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា ​ដរាបណា​ប្រជាជន​នៃ​ក្រុមជនជាតិ​ទូទាំងប្រទេស​រួបរួមគ្នា​យ៉ាង​ជិតស្និទ្ធ​នៅជុំវិញ​បក្សកុម្មុយនិស្តចិន ​ពង្រីក​ឧត្តមភាព​នយោបាយ​ក្រោម​ការដឹកនាំ​របស់​បក្សកុម្មុយនិស្តចិន​និង​ឧត្តមភាព​នៃ​សង្គមនិយម​ដែល​មាន​លក្ខណៈ​ពិសេស​ចិន ​ក៏ដូចជា ​បង្ហាញ​នូវ​ជំនឿចិត្ត​យ៉ាង​មុតមាំ ​ពុះពារ​ការលំបាក​និង​ឆ្ពោះ​ទៅ​មុខ ​បង្ហាញ​នូវ​ភាពក្លាហាន​ក្នុង​ការប្រយុទ្ធ​និង​ពូកែ​ក្នុង​ការប្រយុទ្ធ​ ​ប្រាកដជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​នៃ​ការ​តស៊ូ​សតវត្សរ៍ទី ​១ ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស