魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ុយក្រែនមានឆន្ទៈ"ការសម្របសម្រួលដោយសមហេតុផល"ដើម្បីជំរុញសន្និសីទកំពូលប្រទេស ៤ ភាគីឱ្យទទួលបាននូវលទ្ធផលផ្លែផ្កា

2019-11-20 16:23:51 cri

    លោក​ Vadym ​Prystaiko ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អ៊ុយក្រែន​បាន​ថែ្លង​នៅ​ក្រុង​កៀវ​កាល​ពី​ថ្ងៃទី ​១៩ ​ខែវិច្ឆិកា ​ថា ​អ៊ុយក្រែន​រំពឹងថា ​សន្និសីទ​កំពូល​ ៤ ​ភាគី​ស្តីពី​"រូបមន្ត ​Normandy ​"ដែល​នឹង​ធ្វើឡើង​នៅ​ក្រុង​ប៉ារីស​នៅ​ដើមខែ​ក្រោយ​អាចនឹង​ទទួលបាន​នូវលទ្ធផល​ជាក់ស្តែង ​ហើយ​ភាគីអ៊ុយក្រែន​មានឆន្ទៈ​"សម្របសម្រួល​ដោយ​សមហេតុផល​"។​

    លោក​ Vadym ​Prystaiko ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ​Heiko ​Josef ​Maas ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្រុងកៀវ​កាលពី​ថ្ងៃទី ​១៩ ​ខែវិច្ឆិកា។​ភាគីទាំងពីរ​បាន​ជួបសន្ទនា​គ្នា​ស្តីពី​ការងារ​ត្រៀមរៀបចំ​សម្រាប់​សន្និសីទ​កំពូល​ ៤ ​ភាគី​ស្តីពី​"រូបមន្ត ​Normandy ​"។​

    លោក ​Heiko ​Josef ​Maas ​បាន​ថែ្លងថា ​ប្រទេស​អាល្លឺម៉ង់​តែងតែ​គាំទ្រ​អ៊ុយក្រែន​ក្នុង​ការធានា​រក្សា​នូវ​បូរណភាពទឹកដី​និង​អធិបតេយ្យភាព​ជាតិ។​ដើម្បី​ជួយ​ដល់​ការ​សម្រេចបាន​នូវ​សន្តិភាព​ចុងក្រោយ​នៅ​ភាគខាងកើត​នៃ​អ៊ុយក្រែន ​អាល្លឺម៉ង់​និង​បារាំង​មាន​ឆន្ទៈចូល​រួមចំណែក​នូវ​អ្វី​ដែល​ខ្លួន​មាន​សម្រាប់​សន្និសីទកំពូល៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស