郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសអាល្លឺម៉ង់ពន្យារពេលមិនឱ្យដឹកជញ្ជូនអាវុធទៅឱ្យអារ៉ាប៊ីសាអូឌីតម្តងទៀត

2019-09-19 15:24:52 cri

    ថ្ងៃ​ទី​១៨​ខែ​កញ្ញា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​ថ្លែង​ថា អាល្លឺម៉ង់​សម្រេច​ចិត្ត​ពន្យារ​ពេល​កន្លះ​ឆ្នាំ​ទៀតចំពោះ​ការ​ហាម​មិន​ឱ្យ​ដឹក​ជញ្ជូន​អាវុធ​ទៅ​ឱ្យ​អារ៉ាប៊ីសាអូឌីត។

      ទីភ្នាក់​ងារ​សារ​ព័ត៌មាន​អាល្លឺម៉ង់​បាន​ដក​ស្រង់​ពាក្យ​សម្តី​របស់​អ្នក​នាំ​ពាក្យ​រូប​នេះ​ថា អនុលោម​តាម​ការ​ពន្យារ​ពេល​នូវ​បម្រាម​លើក​នេះ គឺ​នៅ​មុន​ថ្ងៃ​ទី​៣១​ខែ​មីនា​ឆ្នាំ​២០២០ រាល់​ការ​ស្នើ​សុំឱ្យ​នាំ​ចេញ​អាវុធ​ទៅ​កាន់​អារ៉ាប៊ី សាអូឌីត​សុទ្ធ​តែ​មិន​ត្រូវ​បាន​អនុម័ត​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ទេ​ ហើយ​រាល់​ការ​នាំ​ចេញដែល​ត្រូវ​បាន​អនុម័តហើយ​នៅ​ក៏​មិន​អាច​ប្រគល់​ទំនិញ​ផង​ដែរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស